ប្រសិនបើលោកអ្នកឆែកមើលកដៃ ហើយឃើញសរសៃមួយរត់កាត់ចំពីលើភ្នែកគោ (មិនថាឆ្វេងឬស្តាំឡើយ)លោកអ្នកច្បាស់ជាមនុស្សមានសំណាងជាងគេខាងលុយកាក់។

តាមក្បួនចិនសែ រាល់មនុស្សដែលមានសរសៃរត់កាត់ត្រង់ភ្នែកគោត្រង់កដៃគឺជាមនុស្សដែលមុខតែនឹងក្លាយជាអ្នកមាននៅថ្ងៃអនាគត។ បើទោះបីជាបច្ចុប្បន្នភាពមានជីវិភាពមធ្យម ប៉ុន្តែពួកគេមិនមានបញ្ហារឿងបំណុល រស់នៅមួយស្រណុក មិនចេះខ្វះមុខខ្វះក្រោយ ហើយប្រសិនបើពួកគេមានឆន្ទៈប្រឹងប្រែងក្លាយជាអ្នកមាន ពួកគេនឹងឆាប់មានជាងនរណាៗទាំងអស់។

មិនថាជាអ្នករកស៊ី អ្នកបំពេញការងាររាជការ អ្នកធ្វើការតូច ឬធំនោះទេ បុគ្គលដែលមានសរសៃរត់កាត់តំបន់នេះអនាគតខាងមុខនឹងមានជីវភាពល្អ ធូរធារ បើមិនដោយសារការប្រឹងប្រែងដោយខ្លួនឯង ក៏បានតាមរយៈបងប្អូន សាច់ញាតិ ស្វាមីភរិយា ឬក៏បុគ្គលណាម្នាក់ផ្សេងទៀតដែរ ហើយសម្រាប់លោកអ្នកដែលមានទ្រព្វ្យស្តុកស្តម្ភស្រាប់ អាចកំពុងតែមានសរសៃនេះរត់កាត់ក៏ថាបានដែរ៕