កំពង់សោមធ្លាប់តែជាកន្លែងមួយដែលទៅមិនចេះជិនណាយ 🌊 💙 កន្លែងដែលអាចស្តាប់ទឹករលកជាមួយភ្លេងតន្ត្រី សប្បាយជុំមិត្តភក្ត័នឹងក្រុមគ្រួសារ 🎶 មិនមមាញឹក ផ្លូវមិនសូវស្ទះ ជិះទៅណាមកណាតាមចិត្តចង់ ដោយមិនបាច់ព្រួយបារម្ភពីសុវត្ថិភាព😓 មិនខ្លាចការគំរាមកំហែងពីពួកចិន មិនខ្លាចគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់ 😓

តែពេលនេះអ្វីៗប្រែប្រួលអស់ហើយ ប្រែច្រើនណាស់ ប្រែពីឆ្នេរដែលស្ងប់ស្ងាត់ ទៅជាកន្លែងបាញ់បោះដោយសេរីពីជនជាតិចិន សម្លេងឡូឡាទ្រហឹង ប្រៀបដូចម៉ាកាវពោរពេញទៅដោយកាស៊ីណូ 😓 កន្លែងជួញដូរផ្លូវភេទ 😓 រាល់ផ្ទះសំណាក់ និង រីសត មួយចំនួនត្រូវបានជនជាតិចិនជួលផ្តាច់មុខ ជនជាតិខ្មែរយើងទៅលេងម្តងៗពិបាករកកន្លែងស្នាក់នៅណាស់ 😓

បើមានត្រង់កន្លែងណាលើស និយាយប៉ះពាល់ដល់បុគ្គលណាម្នាក់ អោយខ្ញុំសុំទោសទុកមុន ដោយសរសេរទាំងអស់នេះគឺគ្រាន់តែចង់បញ្ចេញមតិខ្លះៗ ដោយសារតែខេត្តមួយនេះខ្ញុំស្រលាញ់ខ្លាំងណាស់ 💙😥 រាល់ថ្ងៃយើងបាត់បង់ភ្ញៀវទេសចណ៍យ៉ាងច្រើនទាំងជនបរទេស នឹងជនជាតិខ្មែរមួយចំនួនធំ ដោយសារតែកត្តាទាំងអស់នេះ 😭 ចុងក្រោយយើងមិនអាចធ្វើអ្វីបានក្រៅពីបើកចិត្ត សំរបខ្លួនទទួលយកវាព្រោះអ្វីៗត្រូវតែដើរទៅមុខ ហើយយើងក៏មិនអាចទាញអតីតកាលអោយត្រឡប់មកវិញបានដែរ៕