កន្លង​មក​អ្នក​​​ប្រាកដ​ជា​ធ្លាប់​បាន​ប្រទះ​ឃើញ​ស្រី​ៗ​ដែល​មាន​រូប​សម្រស់​ស្រស់​ស្អាត​មួយ​ចំនួន បែរ​ជា​មាន​ដៃគូ​ជា​មនុស្ស​ប្រុស​មិន​ស្អាត​ទៅ​វិញ។ កញ្ញា នឹង​បកស្រាយ​ចម្ងល់​មួយ​នេះ៖

១.ការ​សិក្សា​ថ្មី​មួយ​បាន​សន្និដ្ឋាន​ថា នារី​ពេល​ជួប​ប្រុស​ៗ​គាត់​មិន​សូវ​គិត​រឿង​មុខមាត់​ទេ ។ ប៉ុន្តែ​​ពួកគេ​ខ្វល់​​ពី​សមត្ថភាព​ ដែល​ជា​រឿង​សំខាន់​របស់​បុរស​ម្នាក់​នោះ​ទៅ​វិញ។

២.បើ​ទោះ​ជា​មុខមាត់​មិន​សូវ​​ស្អាត យ៉ាង​ហោច​ណាស់​ក៏​មាន​រូបរាង​ស្រស់​សង្ហា​យោង​ដែរ។ នេះ​ជា​ចំណុច​​ដែល​មនុស្ស​ស្រី​ជ្រើសរើស​យក​​សង្សារ​មិនមែន​ជា​ប្រុស​ស្អាត។ ចំណែក​បុរស​​វិញ ​ផ្នែក​រាងកាយ​​ទាក់ទាញ​ក៏​ជា​រឿង​ខ្វះ​មិន​បាន​ដូចគ្នា។

៣.ការ​ស្រង់​មតិ​ជាច្រើន​បាន​បង្ហាញ​ថា បើ​ទោះ​ជា​មនុស្ស​ស្រី​ពិតជា​ចាប់អារម្មណ៍​រូបរាង​កាយ​ពេល​ជួប​បុរស​គ្រា​ដំបូង​ក៏​ពិត​មែន។ តែ​នាង​ក៏នឹង​មិន​ជ្រើស​យក​ជា​ដៃគូ​​សង្ហា​ពេក​ដែរ ព្រោះ​​​ខ្លាច​ពិបាក​ចិត្ត​នៅ​ពេល​ក្រោយ។ តែ​នាង​នឹង​ជ្រើស​យក​បុរស​មិន​ស្អាត តែ​មាន​អត្តចរិត​ល្អ​វិញ។

៤.ប្រុស​​ដែល​មានមុខមាត់​មិន​សូវ​ស្អាត តែ​មាន​បុគ្គលិក​លក្ខណៈ​ជា​បុរស​ពេញ​តួ​ឆ្លាត ពូកែ មាន​សមត្ថភាព មិន​អំនួត​នឹង​ខ្លួនឯង ហើយ​ពូកែ​យក​ចិត្ត​យក​ថ្លើម​មនុស្ស​ស្រី ដូចនេះ​នរណា​ក៏​ជ្រើសរើស​យក​បុរស​ប្រភេទ​នេះ​ដែរ។ ប្រសើរ​ជាង​យក​បុរស​រូប​សង្ហា​ស្មា​ទូលាយ តែ​មិន​ចេះ​អ្វី​សោះ។

៥.ដូចគ្នា​នេះ​ផង​ដែរ ​មនុស្ស​ស្រី​​ប្រាកដជា​ជ្រើស​យក​អ្នក​​មាន​ភាព​អង់អាច​ក្លាហាន​ដែល​ហ៊ាន​ពុះពារ និង​អាច​ការពារ​នាង​បាន។ ម្យ៉ាង​វិញ​ទៀតបើ​បុរស​ណា​ម្នាក់​មាន​កម្លាំង​ពេញ​លេញ និង​ការ​ជឿ​ទុកចិត្ត​លើ​ខ្លួនឯង​ ច្បាស់​ណាស់​ថា​មាន​ស្រី​ស្រស់​ស្អាត​នឹង​ជ្រើសរើស​អ្នក​ជា​សង្សារ ទោះ​មិន​ស្អាត​ក៏​ដោយ។