ថ្មីៗនេះកសិករថៃម្នាក់ឈ្មោះ Seri Ruksa អាយុ ៤៥ឆ្នាំ មកពីភូមិ Fai Luang ស្រុក Laplae ខេត្ត Uttaradit បានបង្ហោះនូវរូបភាពរបស់គាត់ទៅបណ្តាញសង្គម ដោយមានកាន់ទុរេន ២ផ្លែ ដែលក្នុងនោះ ១ មានបន្លា និង ១ ទៀតគឺគ្មានបន្លានោះទេ។ លោក Seri បានឱ្យដឹងថា គ្រួសាររបស់លោកមានដើមទុរេនច្រើនជាង ៥០រ៉ៃ (ប្រហែង ២០អាក្រេ) ប៉ុន្តែបញ្ហានៅត្រង់ថា ពួកគាត់ធុញនឹងចំណាយពេលក្នុងការពុះសំបករបស់វា។ ដូច្នេះហើយទើបគាត់មានជាគំនិតច្នៃប្រតិដ្ឋកសិកម្មថ្មីមួយ ដែលវាមិនបានផ្លាស់ប្តូរពូជទុរេននោះទេ ប៉ុន្តែវាជារបៀបដែលធ្វើឱ្យទុរេននឹងមិនមានបន្លា។

ប៉ុន្តែយ៉ាងណាក៏ដោយលោក Seri មិនបានបង្ហើបពីអាថ៌កំបាំង ដែលធ្វើឱ្យផ្លែទុរេននេះគ្មានបន្លានោះទេ។ ហើយក្នុងនោះផងដែរ ពូជដែលគាត់បានដាំក្នុង ១ដើម អាចមានត្រឹម ២០ផ្លែ ប៉ុណ្ណោះ ហើយក្នុងចំណោមទុរេនទាំង ២០ផ្លែ គឺមានតែ ២ផ្លែ ប៉ុណ្ណោះដែលឆ្ងាញ់ជាងគេ ចំណែក ១៨ផ្លែ ទៀតមានរសជាតិមិនសូវល្អនោះទេ។ គាត់បានឱ្យដឹងផងដែរថា គាត់ត្រូវតាមដានទុរេននៅពេលដែលវាចេញផ្លែរយៈពេល ១៤០ថ្ងៃ ដើម្បីទទួលបាននូវទុរេនដែលគ្មានបន្លានេះ។ សព្វថ្ងៃគាត់ក៏មានទុរេនរហូតដល់ ១០០០ផ្លែ ដើម្បីតាមដានមើលពីការចម្រើនលូតលាស់របស់វា ដើម្បីឈានដល់ការកែលម្អឱ្យបានទិន្នផលកាន់តែប្រសើរ។ ប្រសិនបើជោគជ័យ ១០០% គាត់នឹងណែនាំឱ្យកសិករប្រើប្រាស់នូវគំនិតរបស់គាត់ ហើយឆាប់បានចែកចាយទៅទីផ្សារឆាប់ៗ៕

ប្រភព៖ khmernote