សែនអាសូរសង្វេគលោកយាយវ័យ៧០ឆ្នាំម្នាក់ ស្ពាយកូនកន្សែងមួយថង់ដើរលក់តាមផ្លូវ កន្សែង១តម្លៃត្រឹមតែ១០០០រៀល យក​ប្រាក់ផ្គត់ផ្គង់គ្រួសារ ដែលសព្វថ្ងៃមានបន្ទុកចៅតូចៗប្រុសស្រីចំនួន៧នាក់ រស់នៅជាមួយ ដោយសារតែកូនប្រុសស្រីរបស់គាត់បានបង្កើតកូនរួចហើយ ទុកចោលមិនមើលថែ ធ្វើឲ្យលោកយាយត្រូវជាម្តាយនៅមើលថែចញ្ចឹមបីបាច់រៀងរាល់ថ្ងៃ រកព្រឹកខ្វះល្ងាច ឃើញហើយសែនសង្វេគចិត្តអាសូរពន់ពេក ។

ថ្ងៃនេះក្រុមការងារ TVFB ឃើញហើយអាណិតសង្វេគចិត្ត ក៏ជួយធ្វើការផ្សាយផ្ទាល់ដើម្បីឲ្យសប្បុរសជនបានឃើញពីជីវិតពិតរបស់គាត់។

ហើយក្នុងនោះដែរក៏មានវត្តមានសប្បុរសជនចំនួន ៤នាក់ ដែលបានជួយឧបត្តម្ភជាថវិការដល់លោកយាយ

ក្នុងនោះមាន៖

លោក Peypey Dy ឧបត្តម្ភចំនួន ១០០ដុល្លារ

បងស្រី Mei Ling ឧបត្តម្ភចំនួន ១០ម៉ឺនរៀល

បងប្រុស Poeng Chantho ម្ចាស់ហាង ៥៤ ល្ងាចស្រស់ ឧបត្តម្ភចំនួន ២០ម៉ឺនរៀល

កញ្ញា Eii Ling អ្នកលក់អំមិលខាតស្បែក ចំនួន ឧបត្តម្ភ ២០ដុល្លារ៕

ប្រភពទាំងស្រុង៖ tvfb