សូមប្រិយមិត្តងាកមកមើល ដើមរុក្ខជាតិម្យ៉ាង ដែលដុះក្បែរផ្ទះ គឺជាឱសថជួយព្យាបាលជំងឺច្រើនមុខ ដ៏មានប្រសិទ្ធភាព មិនចំណាយថវិកាច្រើនសម្រាប់ដើរព្យាបាលជំងឺនៅក្រៅប្រទេស។
រុក្ខជាតិនោះ គឺដើមប្រក់ផ្លែ តូចពិតតែគុណប្រយោជន៍របស់វាគឺមានឥទ្ធិពលខ្លាំងក្នុងការព្យាបាលជំងឺផ្សេងៗជាច្រើនដូចជាជួយប៉ូវកម្លាំង បំបាត់ជាតិពុលពីថ្លើម រលាកថ្លើម ព្យាបាលជំងឺថ្លើមប្រភេទ B រលាកពោះវៀន និងកាត់បន្ថយជាតិស្ករចំពោះអ្នកជំងឺទឹកនោមផ្អែមបានយ៉ាងមានប្រសិទ្ធភាពផងដែរ ។
– ដើមប្រក់ផ្លែ ជួយការពារការខូចថ្លើមពីសារធាតុពុលផ្សេងៗ និងការសេពគ្រឿងស្រវឹងដែលធ្វើឲ្យប៉ះពាល់ថ្លើមរបស់អ្នក ។
– ជួយកាត់បន្ថយពីជំងឺមហារីកថ្លើម ដោយធ្វើឲ្យកោសិកាមហារីកលូតលាស់យឺត ប៉ុន្តែវាមិនសម្លាប់កោសិកាមហារីកដោយផ្ទាល់ឡើយ ។
– ជួយព្យាបាលបញ្ហារលាកពោះវៀន រាគមួល រលាកថ្លើម រលាកផ្លូវនោម ឈឺភ្នែក បូស គ្រុនចាញ់ និងគ្រុនក្តៅជាដើម ។
– ជាពិសេសជួយកម្ចាត់ពិសចេញពីថ្លើម មានគុណប្រយោជន៍ធ្វើឲ្យភ្នែកភ្លឺច្បាស់ ប៉ូវថ្លើម រួមទាំងអាចព្យាបាលជំងឺថ្លើមប្រភេទ B បានលទ្ធផលល្អ
ទៀតផង ។
– ដើមប្រក់ផ្លែ អាចជួយបន្ថយកម្រិតជាតិស្ករក្នុងឈាមសម្រាប់អ្នកមានជំងឺទឹកនោមផ្អែម ជួយសម្រួលដល់ការបត់ជើងតូចបានស្រួល ជួយបំបាត់ក្រួសក្នុងតម្រងនោម និងបន្ថយសម្ពាធឈាម ។
– ព្យាបាលអាការៈក្តៅខ្លួន ដោយដកដើមប្រក់ផ្លៃលាងអោយស្អាត ច្របាច់ក្នុងទឹកផ្តិលផឹកវាល្វីងមែនតែមានប្រសិទ្ធភាពណាស់សម្រាប់គ្រុនក្តៅ ។
– យើងអាចយកទាំងដើមទាំងឬស វាស្ងួតចំនួនប្រមាណ ៣០ក្រាម ដាក់ដាំជាមួយទឹក ១កំសៀវ ពិសា ១ ឬ ២កែវ ក្នុងមួយថ្ងៃសម្រាប់ជាការការពារ និងជំនួយសុខភាព ។
–ចំពោះស្ដ្រីដែលគ្រុនក្ដៅ ខណៈពេលមានរដូវត្រូវយកដើមមកចង់ជាបាច់ រួចដាំទឹកផឹក ឫ យកឫសប្រក់ផ្លែលាងឲ្យស្អាតបុកឲ្យម៉ដ្ឋលាយជាមួយស្រាច្របាច់ឲ្យសព្វយកធ្វើជាទឹកថ្នាំ ពិសារម្ដង១ស្លាបព្រាតែ។
ប្រភព ៖ អ៊ាង សុផល្លែត