នេះជាវិធីសាស្រ្តដែលខ្ញុំតែងតែប្រាប់កសិករដើម្បីប្រមូលខ្យងបំផ្លាញស្រូវក្នុងស្រែ ដោយសារខ្យងចូលចិត្តសំបកខ្នុរ រឺក្លិនក្រអូបនៃខ្នុរវានឹងមកផ្តុំគ្នាសុីសំបកខ្នុរ ហើយវាផ្តល់ភាពងាយស្រួលដល់កសិករមិនដើររើសពេញស្រែ។

ក្រោយពីឃើញបែបនេះហើយ បានធ្វើឲ្យបងប្អូនក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនធ្វើការចែករំលែកនូវវិធីដ៏ល្អមួយនេះសម្រាប់អ្នកផ្សេងទៀត ដែលមិនធ្លាប់ដឹងពីមុន។

ដូចនេះប្រសិនបើបងប្អូនទាំងឡាយណាជួបប្រទះដូចរឿងនេះ អាចសាកល្បងវិធីសាស្ត្រនេះបាន៕

ប្រភពពី: Ras Barry​