ប្រិយមិត្តច្បាស់ជាបានជ្រាប និងនៅចាំបានហើយអំពីបុរសជាប៉ូលីសម្នាក់ដែលបានរងគ្រោះដោយសារការផ្ទុះធុងហ្គាស នៅឯកន្លែងបញ្ចូលហ្គាសរថយន្ត LPG ម្តុំផ្លូវលោកតានើយ ទល់មុខពេទ្យនាគទេព ខេត្តសៀមរាប។ យ៉ាងណាមិញ មុននេះបន្តិចមានព័តមានលិចលឺមកថា៖ «ដោយសារតែរបួសធ្ងន់ពេក គាត់ត្រូវបញ្ជូនបន្ទាន់ទៅព្យាបាលនៅថៃហើយ

គឺប៉ូលីសដែលរងរបួសធ្ងន់ពេលហក់ទៅជួយជងរងគ្រោះដោយផ្ទុះហ្គាសនៅសៀមរាបឈ្មោះ ហួត មុនីពិសាខ​ ត្រូវបានបញ្ជូនបន្តទៅកាន់មន្ទីពេទ្យ អ៊ូរប៊ុន ប្រទេសថៃហេីយ​ ដោយសាររបួសធ្ងន់ពេក​ បងប្រុសជាមន្ត្រីប៉ូលីស ផ្នែកអន្តរាគម៏ នៃស្នងការនគរបាលខេត្តសៀមរាប។»

គួរបញ្ជាក់ផងដែរថា កាលពីវេលាម៉ោង០១ និង១៥នាទីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ មានករណី ផ្ទុះធុងហ្គាស បង្កជាអគ្គីភ័យឆាបឆេះ នៅកន្លែងបញ្ចូលហ្គាសរថយន្ត LPG ម្តុំផ្លូវលោកតានើយ ទល់មុខពេទ្យនាគទេព ក្នុងក្រុងសៀមរាប ខេត្តសៀមរាប។ ករណីផ្ទុះហ្គាសនេះបានបង្កឲ្យមានអ្នករបួសធ្ងន់ស្រាលជាច្រើននាក់ ក្នុងនោះមានមន្ត្រីប៉ូលីសម្នាក់ឈ្មោះថា ហួត មុនី ពិសាខ បានរងរបួសធ្ងន់។

ជាក់ស្តែងមានបងប្អូនជាច្រើនបាចូលរួមចំណែកជួយដល់មន្រ្តីប៉ូលីសក្លាហាន ដែលគាត់បានលះបង់ជីវិតដើម្បីជួយដល់ប្រជាពលរដ្ឋ ។ នៅក្នុងគណនីហ្វេសប៊ុករបស់ភរិយា ឯកឧត្តម គួច ចំរើន ជំទាវ​ អ៊ូ​ ធីតាពៅ បានបង្ហោះសារថា​”ខ្ញុំចង់ជួយថវិការខ្លះជូនគាត់សំរាប់ព្យាបាលរបួស តើជួយតាមណា? មានបងប្អូនសាច់ញ្ញាតិគាត់អាចជួយទាក់ទងមកខ្ញុំផង!”៕ប្រភព៖​Ou Thydapoeuv

ប្រភពទាំងស្រុង៖ amm.news