ពាក្យថាកោសខ្យល់ស្ដាប់មើលទៅហាក់ដូចជាធម្មតាព្រោះវាក៏ជាទម្លាប់មួយរបស់ប្រជាជនខ្មែរយើងដែលតែងតែអនុវត្តនៅពេលមានអារម្មណ៍ថាមិនសូវស្រួលខ្លួន(អារម្មណ៍ចង់ឈឺ)ឬនៅពេលកើតជំងឺផ្ដាសាយនានា។ ការកោសខ្យល់នេះត្រូវបានប្រើប្រាស់ជាថ្នាំសម្រាប់ព្យាបាលនូវប្រភេទជំងឺមួយចំនួននៅតំបន់អាស៊ីយើងនេះឯងដោយបានចែករំលែកពីប្រទេសចិន។ តែអ្វីដែលសំខាន់នោះថាតើមនុស្សប្រភេទណាមិនគួរនឹងកោសខ្យល់នេះ?

១. កុមារ៖

បញ្ហានេះភាគច្រើនកើតឡើងចំពោះម្ដាយវ័យក្មេងដែលនៅឆ្ងាយពីពេទ្យឬនៅតាមទីជនបទពួកគាត់មានគំនិតបែបបុរាណដោយយល់ថាការកោសខ្យល់ឲ្យកុមារគឺដូចនឹងមនុស្សធំដែរ មិនប៉ះពាល់អីទេ។ ប៉ុន្តែផ្ទុយទៅវិញការកោសខ្យល់ទៅលើរាង្គកាយរបស់កុមារមានផលអវិជ្ជមានជាច្រើនវិញទេ។
អ្នកដឹងហើយថាកូនក្មេងគឺមានស្បែកទន់ខ្សោយណាស់ប៉ះមេរោគបន្តិចមិនបានផងឆាប់កន្ទួលរមាស់ឆាប់ឆ្លងនូវបាក់តេរីផ្សេងៗយ៉ាងងាយ។ ម្យ៉ាងទៀតចលនាឈាមរបស់កុមារងាយរងនូវសម្ពាធយ៉ាងខ្លាំងនៅពេលកុមារទទួលរងនូវការកោសខ្យល់។

២. ស្ត្រីមានផ្ទៃពោះ៖

អ្នកត្រូវចាំថា ក្នុងកាលៈទេសៈណាក៏មិនត្រូវកោសខ្យល់ដែល ប្រសិនបើអ្នកមានផ្ទៃពោះ។

៣. មនុស្សដែលមានជំងឺបេះដូង៖

អ្នកដែលមានជំងឺបេះដូងគឺត្រូវហាមជាដាច់ខាតក្នុងការកោសខ្យល់នេះ។ បើយោងតាមក្រុមគ្រូពេទ្យពេទ្យបុរាណថាចលនានិងចង្វាក់បេះដូងនឹងធ្វើបង្ករឲ្យមានការរលាក។ ការកោសខ្យល់នឹងធ្វើឲ្យមានការវាយប្រហារដល់បេះដូងជាថ្មីម្ដងទៀតនោះគឺជារឿងដែលគ្រោះថ្នាក់បំផុតអាចដល់ការពិការ ឬបាត់បង់ជីវិត។

៤. មនុស្សដែលមានសម្ពាធឈាមខ្ពស់៖

ពេលសម្ពាធឈាមឡើងខ្ពស់គឺមានន័យថាសរសៃឈាមរីកធំដែរនៅពេលធ្វើការកោសខ្យល់នោះ។ ហើយការកោសនេះអាចធ្វើអ្នកជំងឺវៀចមុខវៀចមាត់ និងងងឹតភ្នែក។ នៅពេលមានសម្ពាធឈាមឡើងខ្ពស់អ្នកជំងឺគួរតែគេងចុះឲ្យត្រង់ដើម្បីសម្រាកនិងញ៉ាំនូវថ្នាំបន្ថយសម្ពាធឈាមជាបន្ទាន់។ កុំចាប់សរសៃឬកោសខ្យល់ឲ្យសោះ។

៦. អ្នកដែលឈឺកញ្ចឹងក និងស្មា៖

ការឈឺកញ្ចឹងកនិងស្មាអាចបង្ករឡើងដោយសារតែការគេងដោយប្រើខ្នើយកើយនឹងខ្ពស់ពេកការគេងដែលមានឥរិយាបថមិនត្រឹមត្រូវនោះធ្វើឲ្យសរសៃឈាមឡើងដុំនិងកកស្ទះ។ ដូចនេះការកោសខ្យល់អាចបង្ករឲ្យមានការហូរឈាមនៅក្រោមស្បែក៕