​តាមការពិត​ទៅ​ការអុជ​ធូប​ ​អុជ​ទាន​ ​មិនមែន​ជា​ប្រពៃណី​ក្នុង​ព្រះពុទ្ធ​សាសនា​នោះ​ ​គឺជា​ការ​ជះឥទ្ធិពល​ពី​ព្រហ្ម​សាសនា​ ​ហើយ​ត្រូវ​បាន​ប្រជាជន​ខ្មែរ​ជា​សា​និក​ជន​ធ្វើតាម​គ្នា​តាំងពី​ដើម​រៀងមក​ ​។​ ​តាម​ព្រះពុទ្ធ​សាសនា​គ្មាន​ប្រើ​ទៀន​ ​ធូប​ ​ឡើយ​ ​គឺ​មានតែ​ការ​ថ្វាយ​ផ្កា​ ​ដូចជា​ផ្កាឈូក​ ​។​ ​យ៉ាងណាក្ដី​វប្បធម៌​ ​ក្នុង​ការប្រើ​ទាន​ ​ធូប​ ​ក្នុង​ពិធីបុណ្យ​ប្រពៃ​ណី​ផ្សេង​ៗ​បាន​ចាក់​ឬ​សយ៉ាង​ជ្រៅ​ ​ក្នុង​ផ្នត់គំនិត​ប្រជាជន​ខ្មែរ​ទៅ​ហើយ​ ​តើ​ការអុជ​ធូប​ ​៣​ ​សរសៃ​ ​ឬ​ ​៥​ ​សរសៃ​មាន​អត្ថន័យ​យ៉ាងដូចម្ដេច​ ​?​ ​

​•​ ​ការអុជ​ធូប២សរសៃ​ ​តំណាង​ឲ្យ​គុណមាតាបិតា​ ​។​ការអុជ​ធូប១សរសៃ​ ​តំណាង​ឲ្យ​ការ​រំឭក​គុណគ្រូ​ ​និង​តួខ្លួន​ ​។​

•​ ​ការអុជ​ធូប៣សរសៃ​ ​គឺ​បូជា​ព្រះរតនត្រ័យ​ដែល​មាន​ព្រះពុទ្ធ​ ​ព្រះធម៌​ ​ព្រះសង្ឃ​ ​ឬ​មាតាបិតា​ ​និង​គុណគ្រូ​ ​។​

​•​ ​ការអុជ​ធូប៤សរសៃ​ ​តំណាង​ឲ្យ​ធាតុ​ទាំង៤​ ​(​ទឹក​ ​ដី​ ​ភ្លើង​ ​ខ្យល់​)​ ។​

​•​ ​ការអុជ​ធូប៥សរសៃ​ ​គឺ​បូជា​ព្រះ​ទាំង​ ​៥អង្គ​ ​គឺ​ព្រះ​កុក្​កុស​ន្ធោ​(​មាន់​)​ ​ព្រះ​កោ​នាគ​មនោ​(​នាគ​)​ ​ព្រះ​កស្សបោ​ ​(​អណ្ដើក​)​ ​ព្រះ​សមណ​គោ​ត្ត​ម​ ​(​គោ​)​ ​និង​ព្រះ​សិ​អារ្យ​មេត្រី​ ​(​ខ្លា​)​ ។​

​•​ ​ការអុជ​ធូប៧សរសៃ​ ​គឺ​បូជា​ញាតិ​ទាំង​ប្រាំពីរ​សន្តាន​មាន​៖​ ​ថ្នាក់លើ​ខ្លួន​បី​ជាន់​គឺ​ ​ឪពុកម្ដាយ​ ​ជីដូនជីតា​ ​យាយទួត​តាទួត​ ​និង​ថ្នាក់ក្រោម​យើង​បី​ជាន់​គឺ​ ​កូនចៅ​ ​ចៅទួត​ ​និង​បូករួម​ទាំង​ខ្លួន​យើង​ទាំងអស់​គឺ​ប្រាំពីរ​សន្តាន​ ​។​

​•​ ​ការអុជ​ធូប​ ​៩សរសៃ​ ​គឺ​បូជា​ទេវតា​ ​ដែល​ថែរក្សា​ទិស​ទាំង​ប្រាំបួន​ ​គឺ​ទិសបូព៌​ ​ទិសអាគ្នេយ៍​ ​ទិសទក្សិណ​ ​ទិសនិរតី​ ​ទិសបស្ចិម​ ​ទិសពាយ័ព្យ​ ​ទិសឧត្ដរ​ ​ទិសឦសាន​ ​និង​ទិស​ខាងលើ​ ​។​

​•​ ​ការអុជ​ធូប១១សរសៃ​ ​តំណាង​ឲ្យ​មេត្តាធម៌​ទាំង១១​ ​។​

​•​ ​ការអុជ​ធូប១២សរសៃ​ ​គឺ​បូជា​គុណ​ម្ដាយ​ ​១២​ ​ឬ​គុណ​ធាតុ​ ​។​

​•​ ​ការអុជ​ធូប១៩សរសៃ​ ​គឺ​សម្រាប់​ពិធី​ហៅព្រលឹង​ ​(​មនុស្ស​មានព្រលឹង១៩​ ​រួម​ទាំង​ព្រលឹង​ធំ​ ​និង​ព្រលឹង​តូច​)​ ។​

​•​ ​ការអុជ​ធូប២១សរសៃ​ ​គឺ​បូជា​គុណឪ​ពុក ​។​

​•​ ​ការអុជ​ធូប៣៣សរសៃ​ ​គឺ​បូជា​គុណឪ​ពុក​ម្ដាយ​ ​៕​