កាលពី​ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០១៩ កន្លងទៅនេះ គឺ​ត្រូវជា​ថ្ងៃបុណ្យ​កាន់បិណ្ឌ​វេន ១១ ដោយ​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​ជាន់ថ្នាក់​បានធ្វើ​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​គង់នៅ​ទីវ​ត្ត ដើម្បី​ធ្វើបុណ្យ​ឧទ្ទិស​ដល់​បុព្វការី​ជន​ដែល​បាន​ចែក​ឋាន​ទៅក្នុងរ​ដូ​ល​កាល​បុណ្យ​ភ្ជុំ​នេះ ។​

​ដោយឡែក​សម្រាប់​តារា​ស្រី ដេ​ន​នី ក្វាន់ ក៏​មិន​ខុសគ្នា​ប៉ុន្មាន​នោះដែរ ដោយ​ក្នុង​បិណ្ឌ​វេន ១១ ម្សិលមិញ​នេះ នាង​បាន​ទៅ​ចូលរួម​កាន់បិណ្ឌ​នៅ​វត្ត​មួយ តែ​យ៉ាងណា​តារា​ស្រី​រូបនេះ​មិនបាន​បញ្ជាក់ថា​នៅ​វត្ត​មួយណា​ឡើយ គ្រាន់តែ​នាង​បាន​សរសេរ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​ខ្លួន​ថា «​បិណ្ឌ​ទី ១១ ហេ​ី​យ ទេ​ី​ប​បាន​មួយ​វត្ត​ទេ ជូន​បុណ្យ​ទៅ​បងប្អូន​ទាំងអស់គ្នា​ផង​» ។ ជាមួយនឹង​ការធ្វើ​បុណ្យទាន់​រដូវ​កាល​របស់​តារា​ស្រី​រូបនេះ ក៏ត្រូវ​បាន​មហាជន​ពិសេស​អ្នកគាំទ្រ​ស្ញើ​ច​សរសើរ​ពី​ទឹកចិត្ត​ជ្រះថ្លា​មួយ​នេះដែរ ។​

​យ៉ាងណាមិញ​អ្វីដែល​ធ្វើឱ្យ​មហាជន និង អ្នកគាំទ្រ​ចាប់អារម្មណ៍​ជាពិសេស​នោះ គឺ​ថ្ងៃ​ដាក់​បិណ្ឌ​វេន​ទី ១១ នោះ តារា​ស្រី ដេ​ន​នី ក្វាន់ បាន​តុបតែង​ខ្លួន​យ៉ាង​ស្រស់​សោភា​ខ្លាំង ដោយ​អាវប៉ាក់ និង សំពត់​ហូល​ផាមួង​យ៉ាង​ស័ក្តិសម ក្នុងនោះ​ក៏មាន​កា​រំលេច​គ្រឿងមាស​ឈុត​ធំៗ​ទាំង​តម្លឹងៗ​ពាក់​ស្រោប​លើ​ខ្លួន​ឡើង​ចាំង​ភ្នែក​អ្នកចូលរួម​កាន់បិណ្ឌ​វេន​ទី ១១ ក្នុង​វត្ត​នោះដែរ ជាពិសេស​គឺ​យាយជី តាជី តែម្តង ។ ជាមួយនឹង​ការពាក់​មាស​ទាំង​តម្លឹង​របស់​តារា​ស្រី ដេ​ន​នី ក្វាន់ នោះ​ទៀតសោត ក៏បាន​ធ្វើឱ្យ​គ្រប់គ្នា​ដែលមាន​វត្តមាន​ក្នុង​វត្ត​លាន់មាត់​សរសើរ​ពី​ជោគវាសនា​ខ្ពស់​របស់​នាង​ដែលមាន​ទាំង​រូប​សម្ផស្ស និង ទ្រព្យសម្បត្តិ​បរ​បូរ​ផងដែរ ៕

ប្រភពទាំងស្រុង៖ ប្រជាប្រិយ