ថ្មីៗនេះផ្ទុះការចែករំលែកពេញបណ្តាញសង្គម ក្រោយឃើញកុមារីដ៏សែនស្រស់ស្អាត និងគួរឱ្យស្រលាញ់ម្នាក់ ត្រូវឪពុកម្តាយចិត្តអប្រិយយកមកបំបង់ចោល នៅមន្ទីរពេទ្យគន្ធបុប្ផា នាពេលថ្មីកន្លងទៅនេះ។

យោងតាមខំមិនដែលម្ចាស់ផេកមួយបានបញ្ជាក់ឱ្យដឹងថា កុមារីនេះត្រូវបានទុកចោលមិនឃើញមានអណាព្យាបាលនៅថែទាំជាច្រើនថ្ងៃហើយ។ គេមិនដឹងថាឪពុកម្តាយរបស់កុមារីនេះ មានធុរះធំដំអ្វីដល់ថ្នាក់ទុកកូនតូចចោលរាប់ថ្ងៃបែបនេះដែរ។

កុមារីនេះមានសុខភាពល្អធម្មតា មានសាច់ឈាមស្រស់ថ្លា ស្អាតបាត ទ្រលុកទ្រលន់គួរឱ្យស្រលាញ់ និងមានមុខមាត់ក្រមិចក្រមើមគួរឱ្យចង់ក្តិច។

ដោយគណនីហ្វេសប៊ុកដែលមានឈ្មោះថា “Ah Na” បានបង្ហោះសាររួមជាមួយរូបថតដែលមើលទៅពិតជាកំសត់ខ្លាំងណាស់ ចំពោះកុមារីម្នាក់ដែលត្រូវឪពុកម្តាយបោះបង់ចោល ពេលបានឃើញហើយពិតជាអាណិតខ្លោចចិត្តណាស់៖

“😥😥កូនក្មេងដែលម្តាយឪពុកទុកចោលនៅគន្ធបុប្ផា អភព្វម្លេះកូនយុំអោបគេគ្រប់គ្នាអោយតែមានអ្នកទៅជិត”

យើងខ្ញុំមិនបានទទូលដំណឹង ឬដឹងថាកុមារីនេះត្រូវបានឪពុកម្តាយមកយកទៅវិញ ឬមានគេយកទៅចញ្ចឹមបីបាច់ហើយរឺនៅនោះទេ! តែយើងខ្ញុំដឹងត្រឹមថាក្មេងស្រីម្នាក់នេះ ត្រូវបានក្រុមគ្រូពេទ្រយកចិត្តទុកដាក់មើលថែ ក៏ដូចជាបញ្ចុកចំណីអាហារបានទៀងទាត់ផងដែរ។

បើមានសប្បុរសជនណាចង់ជួយដល់កូនស្រីនេះ សូមអញ្ជើញទាក់ទងសួរទៅខាងមន្ទីរពេទ្យគុន្ធបុប្ផា ដោយផ្ទាល់ រឺទាក់ទងតាមលេខទូរស័ព្ទទាំង ខ្សែនេះ ៖ 061 70 1111 និង 096 701 1111