តាមរយៈគណនេយ្យហ្វេសបុកឈ្មោះថា Neth Vannak កាលពីថ្ងៃទី១១ ខែតុលា បានបង្ហោះករណី ស្ត្រីចំណាស់ម្នាក់ បានរងរបួសពេញមុខ និងខ្លួន ក្រោយហ្កាសផ្ទុះលើ ដែលហេតុការណ៍នេះស្ថិតនៅម្តុំសាលាសង្កាត់អូឡាំពិក។ គណនេយ្យខាងលើបានបង្ហោះវីដេអូ ត្រូវបានអ្នកប្រើ

ប្រាស់បណ្តាញសង្គមហ្វេសបុកចែកចាយតៗគ្នា និងសម្តែងក្តីអាណិតអាសូរស្ត្រីរងគ្រោះជាខ្លាំង។

ប្រភពដដែលបានឲ្យដឹងបែបនេះថា ៖ “ករណីធ្លាយធុងហ្គាសនៅម្តុំសាលាសង្កាត់អូឡាំពិចបណ្តាលអោយស្រ្តីចំណាស់ម្នាក់រលាក់ពេញខ្លួនយ៉ាងដំនំ។ សូមមេត្តាប្រុងប្រយ័ត្នចំពោះករណីនេះ”

ក្នុងនោះផងដែរ លោក Sovann Rith Kin ភ្នាក់ងារយកព័ត៌មាននៃអង្គភាព TVFB ក៏បានបង្ហោះក្នុងហេ្វសប៊ុករបស់លោកថា៖

“ខ្ញុំឃើញហើយអាណិតចង់ជួយគាត់ណាស់ម្តាយគេ ម្តាយយើង ករណីផ្ទុះធុងហ្គាស នៅម្តុំសាលាសង្កាត់អូឡាំពិច បណ្តាលអោយ ស្រ្តីចំណាស់ម្នាក់រងរបួសរលាក់ពេញខ្លួន យ៉ាងដំណំ ដោយសារគាត់ព្យាយាមចូលទៅបិតហ្គាសនោះ ក៏ផ្ទុះតែម្តង ។

បើបងប្អូនចង់ជួយគាត់ស៊ែរតគ្នាឲ្យច្រើនដើម្បីឱ្យបងប្អូនបានឃើញនិងជួយគាត់ 🙏🏻🙏🏻 11.10.2019

សូមមេត្តាប្រុងប្រយ័ត្នចំពោះករណីនេះ ប្រភព ៖ Neth Vannak”