កើតមកនៅក្រោមមេឃតែមួយ ប៉ុន្តែស្ថានភាពឬបែបបទនៃការរស់នៅមិនដូចគ្នានោះទេ សេចក្តីសុខដែលមាន ភាពឈឺចាប់ដែលជួបក៏មានខុសៗគ្នាដែរ។ ខ្លះគ្រួសារធូរធារមិនជាអ្វីទេ ពីក្មេងត្រូវបានឪពុកម្តាយផ្គត់ផ្គង់ថែរក្សាដើម្បីឲ្យបានសិក្សានឹងគេនឹងឯង ប៉ុន្តែវាពិតខ្លោចផ្សារណាស់សម្រាប់ គ្រួសារដែលខ្វះខាតមួយចំនួន មានតែស្មគ្រ័ចិត្តបញ្ជូនកូនៗឲ្យចេញធ្វើការតាំងពីតូចៗដោយមិនបានចូលសិក្សានៅឯសាលា។

កម្លោះៗ3រូប សន្សំលុយបានក៏ត្រៀមនឹងផ្ញើរឲ្យអ្នកផ្ទះ ប៉ុន្តែមិនចេះសរសេរជាចំនួនលេខទៅឲ្យអ្នកផ្ញើរប្រាក់ ឃើញហើយពិតគួរឲ្យខ្លោចចិត្តខ្លាំងណាស់ ព្រោះតែជីវភាពទើបជម្រុញឲ្យបោះបង់ចោលការសិក្សាបែបនេះ។ តាមរយះគណនីហ្វេស៊បុកមួយបានបង្ហោះឲ្យដឹងថា:

គ្នាអត់ចេះសរសេរលេខ ក៏ជួយសរសេរគ្នាតិចទៅបីអ្នកចូលលុយគ្នាផ្ញើទៅឪ្យអ្នកផ្ទះម្នាក់១១ម៉ឺន + ម្នាក់១០ម៉ឺន + ម្នាក់៨ម៉ឺន =២៩ម៉ឺនរៀល១៤ , ១៥ឆ្នាំអស់ហើយមិនចេះសូម្បីសរសេរលេខ មើលទៅគ្នាមិនបានរៀនតាំងពីតូច ចេញពីផ្ទះមកធ្វើការធ្ងន់ៗប្រឡាក់ឪ្យពេញខ្លួន៕