នៅថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០១៩ ម៉ោង១៩និង០៨នាទី នៅចំណុចភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ មានករណីភ្ញៀវទេសចរណ៍បរទេសម្នាក់មាន ឈ្មោះ Honegger Jill ភេទស្រី អាយុ ២៣ឆ្នាំ ជនជាតិស្វីស បានវង្វេងក្នុងព្រៃ។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តបានបញ្ជាឲ្យកំលាំងនគរបាលទេសចរណ៍, ការិយាល័យកណ្តាលសន្តិសុខ សហការជាមួយ នគរបាលប៉ុស្តិ៍រដ្ឋបាលកោះរ៉ុងសន្លឹម ក៏មានការចូលរួមពីប្រជាពលរដ្ឋ ជនបរទេសនៅតំបន់នោះ ចុះដើរស្វែងរក ជាលទ្ធផលបានរកឃើញជនរងគ្រោះ នៅចំណុចក្នុងព្រៃជិតឆ្នេរឡងប៊ិចសង្កាត់កោះរ៉ុងនៅវេលាម៉ោង ២០៖៣០នាទីយប់ ថ្ងៃដដែល។

ខណៈពេលនេះជនរងគ្រោះត្រូវបានបញ្ជូនមកកាន់ទីស្នាក់នៅបឹងហ្គាឡូ យីហោ Sky Bar ស្ថិតនៅសង្កាត់កោះរ៉ុងសន្លឹម ប្រកបដោយសុវត្ថិភាពហើយ៕