កាលពីពេលថ្មីៗកន្លងទៅនេះ មានការផ្ទុះព័ត៌មានមួយស្តីពីព្យះផ្គររន្ទះម៉្យាងដែលកំពុងធ្វើដំណើរចូលមកកាន់ប្រទេសកម្ពុជា ធ្វើអោយបងប្អូនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកមានការស៊ែរផ្លូកទឹកផ្លូកដី។ បើមើលទៅតាមទំហំ និងទំរង់នៃព្យះនេះ គឺវាស្រដៀងទៅនឹងព្យុះយក្សកំណាច hagibis ដែល បានបោកបក់ទៅលើប្រទេសជប៉ុនកាលពីប៉ុន្មានថ្ងៃមុនទៅនេះ ដែលបានធ្វើអោយមនុស្សជាច្រើនស្លាប់ និងបាត់ខ្លួន។

ដោយយោងតាមគណនីហ្វេសប៊ុកដែលមានឈ្មោះ “Phnom Penh Mirror” បានបង្ហោះនូវខ្លឹមសារថា៖

“ព្យុះផ្គររន្ទះ កម្រិតខ្ពស់ និងបក់បោកមកដល់ភ្នំពេញពីចន្លោះ 30នាទី ទៅមួយម៉ោង ទៀត អាចនិងកើតឡើងនៅ​ចន្លោះម៉ោង 7 យប់នេះ

សូមបងប្អូន​មានការប្រុងប្រយ័ត្ន

Credit : ACCU”

ខណៈនេះយើងខ្ញុំមិនទាន់ដឹងថានេះជាព័ត៌មានច្បាស់ការនៅឡើយទេ ព្រោះមិនទាន់មានការបញ្ជាក់ច្បាស់លាស់ពីខាងមន្ត្រីជំនាញ រឺក្រសួងពាក់ព័ន្ធណាចេញសេចក្តីរាយការណ៍នៅឡើយ។ ប៉ុន្តែទោះបីជាយ៉ាងណាយើងខ្ញុំសូមអំពាវនាវឱ្យបងប្អូនប្រជាជនខ្មែរមេត្តាប្រុងប្រយ័ត្នខ្ពស់ ដើម្បីការពារខ្លួនពីគ្រោះធម្មជាតិណាមួយដែលកើតឡើងដោយយថាហេតុ៕

យោងតាមប្រភពព័ត៌មានបន្ថែមចុងក្រោយពីអង្គភាព peoplenews បានអោយដឹងថា៖ ក្រសួង អំពាវនាវឲ្យប្រជាពលរដ្ឋ បន្តប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃ២៤ តុលានេះ

ភ្នំពេញ ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងចេញផ្សាយ នៅថ្ងៃទី១៨ ខែតុលា ស្តីពីស្ថានភាពអាកាសធាតុ (ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៤ ខែតុលានេះ) បានលើកឡើងថា តាមរយៈនៃការតាមដាននូវលក្ខណៈអាកាសធាតុជាប្រចាំក្នុងតំបន់ និងដោយឡែកសម្រាប់កម្ពុជាបង្ហាញឲ្យឃើញថា ជ្រលងនៃសម្ពាធខ្ពស់ពីប្រទេសចិនបាននឹងកំពុងរំកិលអូសបន្លាយមកលើភាគខាងជើង និងភាគ ឦសានកម្ពុជា ។ជាមួយគ្នានេះក្រសួងក៏ បានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្ន ចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៤ ខែតុលានេះ ។

ក្រសួងបន្តថា ការអំពាវនាវនេះធ្វើឡើង ខណៈនៅភាគខាងក្រោមទទួលរងនូវខ្យល់នាំមកនូវសំណើមបក់ពីសមុទ្រចិនខាងត្បូង ។ ក្រសួងបានលើកឡើងទៀតថា លក្ខណៈបែបនេះនឹងធ្វើឲ្យ ទី១- ចាប់ពីថ្ងៃទី១៨ និង២៤ ខែតុលា ឆ្នាំ២០១៩ ខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ មណ្ឌលគិរី និងខេត្តក្រចេះ កម្រិតទឹកភ្លៀងនឹងចុះពីតិចមកខ្សោយ ។ ទី២-ចាប់ពីថ្ងៃទី១៨ និង២៤ ខែតុលា ខេត្តបាត់ដំបង ប៉ៃលិន សៀមរាប កំពង់ធំ ពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំងនឹងអាចមានរៀងក្នុងកម្រិតពីតិចទៅមធ្យម ។

ចាប់ពីថ្ងៃទី២០ និង២៤ ខែតុលា កម្រិតទឹកភ្លៀងនឹងចុះមកតិច ។ ៣-ចាប់ពីថ្ងៃទី ១៨ និង២១ ខែតុលា ឆ្នាំ២០១៩ ខេត្តកំពងចាម ត្បូងឃ្មុំ កំពង់ស្ពឺ កណ្តាល ព្រៃវែង ស្វាយរៀង តាកែវ កំពត សីហនុ កែប កោះកុង និងរាជធានីភ្នំពេញ នឹងអាចមានរៀងពីតិចទៅបង្គរ ទន្ទឹមនោះអាចមានភ្លៀង ធ្លាក់ច្រើននៅផ្នែក ខ្លះ ។ ចាប់ពីថ្ងៃទី២២ និង២៤ ខែតុលា កម្រិតទឹកភ្លៀងនឹងបន្តពីកម្រិតតិចមកមធ្យម ។

ក្រសួងសូមឲ្យសាធារណជនជ្រាបជាព័ត៌មាន និងបន្តប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ដែលអាចនៅកើតមានជាយថាហេតុ ពិសេសបណ្ដាខេត្តតំបន់វាលទំនាប ៕