តាមការចុះផ្សាយរបស់បណ្ដាញសារព័ត៌មាន Fresh News ឱ្យដឹងថា នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាទៅកម្លាំងនគរបាលក្នុងខេត្តកំពត និងកែប រួមគ្នាសង្គ្រោះកម្មករដែលរងគ្រោះនៅក្រោមគំនរអគាររលំនៅក្នុងខេត្តកែប ។

លោកនាយឧត្តមសេនីយ៍ នេត សាវឿន បានបញ្ជាឱ្យកម្លាំងផ្តោតលើសង្គ្រោះជីវិតជនរងគ្រោះជាសំខាន់ ។

សូមបញ្ជាក់ថា នៅមុននេះបន្តិចនាល្ងាចថ្ងៃទី ៣ ខែមករា ឆ្នាំ២០២០នេះ មានការបាក់អគារកម្ពស់ ៧ ជាន់ នៅខេត្ត កែប ក្បែវត្តសុមាធិ ។តាមព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា ករណីបាក់អគារនេះ បណ្តាលឱ្យសង្កត់កម្មករប្រមាណជាង ៤០ នាក់ជាប់នៅខាងក្រោមនោះ ។

ប្រភព៖ ប្រជាប្រិយ