ពិតជារឿងគួរឱ្យសោកស្រណោះជាពន់ពេក បុរសម្នាក់ដែលជាកម្មករសំណង់នៃអគារ ៧ជាន់កំពុងសាងសង់នៅខេត្តកែប បានស្រែកទ្រហ៊ោយំស្ទើរតែគាំងបេះដូងទៅហើយ ព្រោះភរិយាជាទីស្រឡាញ់បានជាប់នៅក្នុងហេតុការណ៍បាក់អគារនេះ ថែមទាំងមានកូនក្នុងផ្ទៃកំពុងពរពោះទៀត ។

យ៉ាងណាក្ដីនៅមិនទាន់មានការបញ្ជាក់នៅឡើយទេថា តើភរិយារបស់បុរសកម្សត់នេះនៅមានអាយុជីវិត ឬយ៉ាងណានោះ មានតែបួងសួងសូមឱ្យព្រះតាមថែរក្សាម្ដាយ និងកូនក្នុងផ្ទៃផងចុះ ។

សូមទស្សនាវីដេអូ៖

គិតម៉ោង៨យប់ ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០នេះ ក្រុមសមត្ថកិច្ចចម្រុះបានជួយសង្រ្គោះជនរងគ្រោះ១៩នាក់ ក្នុងនោះជនរងគ្រោះ៤នាក់បានស្លាប់ (ប្រុស១ ស្រី៣នាក់) នៅក្នុងគំនរអគារកម្ពស់៧ជាន់ ដែលរលំបាក់ ស្ថិតនៅក្បែរវត្តសមាធិ ក្នុងក្រុងកែប ខេត្តកែប។

សូមបញ្ជាក់ថា អគារកម្ពស់៧ជាន់ ស្ថិតនៅក្បែរវត្តសមាធិ ក្នុងក្រុងកែប ខេត្តកែប បានបាក់រលំនៅវេលាម៉ោងប្រមាណ ៤៖៣០នាទីល្ងាចថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០នេះ។ ជនរងគ្រោះប្រមាណ២០ ទៅ៣០នាក់ ដែលជាកម្មករសំណង់ ត្រូវបានគេសន្និដ្ឋានថា បានជាប់គាំងក្នុងគំនរអគារនេះ។