នាពេលថ្មីៗនេះមានរឿងកើតទុក្ខមិនសុខចិត្តលើកឡើងដោយបងស្រីម្នាក់ដែប្រើគណនីហ្វេសប៊ុកដែលមានឈ្មោះថា “Sreymoch Bun” ដោយបងស្រីបានឱ្យដឹងថាយាន្តដ្ឋានមួយកន្លែងដែលមានទីតាំងនៅតាមផ្លូវចំការដូងមានគំនិតទុច្ចរិត ដោយបានបង្កការខូចខាតដល់កង់ឡានដែលភ្ញៀវយកមកប៉ះជួសជុល ដោយចាក់ឱ្យធ្លាយហើយ ទាមទារឱ្យបាញ់កាវបន្ថែម។

បងស្រី “Sreymoch Bun” បានសរសេរផុសនៅលើបណ្តាញសង្គមហ្វេសប៊ុកគាត់ថា៖

“ល្បិចណាស់ បងប្អូនប្រយ័ត្ត និងជួយចែកចាយបន្ត។

អ្នកជិះកាត់ផ្លូវ៣៧១ ទល់មុខហាងសាំងសាវីមិច (នៅខាងឆ្វេងហៅបើជិះពីផ្លូវ ២៧១ មកចំការដូង) កុំចូលអោយសោះ ហាងឈ្មោះ ចន ស៊ីណា។ ល្បិចណាស់លោក លួចចាក់វ៉ាល់អោយធ្លាយ ទាមទារអោយចាក់កាវ។ ខ្ញុំឃើញច្បាស់ណាស់ តែហាមមិនទាន់ ព្រោះគាត់ចាក់លឿនណាស់។

ចង់បានលុយណាស់ តែបំផ្លាញសង្គម។ សូមគិតជាមួយខ្ញុំបន្តិច គាត់ជម្រុញចាក់កាវ ព្រោះងាយស្រួល និងបានចំនិញគាត់ច្រើន តែគិតអោយវែងឆ្ងាយបន្តិចថា កង់ដែលចាក់កាវហើយគឺខូចហើយ មិនអាចប្រើបានយូរទេ ហើយផលិតផងទាំងនោះគឺនាំចូល អ្នកចំនិញច្រើនគឺរោងចក្រក្រៅប្រទេស អ្នកដែលខាតគឺយើងអ្នកអស់គ្នា ខាតជាងគេគឺអ្នកប្រើប្រាស់។

កម្មពារហើយអស់លោក នាំក្តៅទាំងព្រឹក!”

សូមបញ្ជាក់ថាយើងមិនទាន់បានការឆ្លើយតបពីម្ចាស់យាន្តដ្ឋានខាងលើនៅឡើយទេ ដូចឆ្នេះសូមបងប្អូនកុំវិនិច្ឆ័យដោយខ្វះការពិចារណាលឿនពេក។