យោងទៅតាមគណនីហ្វេសប៊ុកដែលមានឈ្មោះថា “Sala Rodwell” បានផុសពីរឿងដ៏គួរឱ្យព្រួយបារម្ភមួយ ដូចខាងក្រោមថា៖
“No one is going to talk about the smog in the air?? I haven’t been feeling well lately and been wondering why I have a hard time breathing. I was short of breathe a few days ago while teaching. Last night I was choking on my speech while explaining lessons. I kept thinking maybe I’m over worked again because I was sick twice this month, and that’s unusual. Then I saw the sky these last few days. It’s smoggy EVERY where. This is a very serious matter that we need to address. I’m sick at home today feeling exhausted, short of breathe, and aching all over my body. I need some fresh air.”
ដែលមានន័យជាភាសាខ្មែរថា៖ “ម៉េចក៏គ្មាននរណានិយាយពីផ្សែងអ័ព្ទចឹង? មួយរយះនេះខ្ញុំដូចជាមិនសូវស្រួលខ្លួន ហើយមានអារម្មណ៍ខ្លួនឯងពិបាកដកដង្ហើម។ ខ្ញុំស្ទើរស្ទះខ្យល់ម្តងៗពេលកំពុងបង្រៀន។ កាលពីយប់មិញខ្ញុំស្លាក់ខ្យល់ឈ្លក់ពេលកំពុងបង្រៀនមេរៀន។ ខ្ញុំតែងតែងគិតថាប្រហែលជាខ្ញុំធ្វើការធ្ងន់ពេកហើយ ទើបខ្ញុំជួបប្រទេះរឿងបែបនេះដល់់ទៅ ២ដងក្នុងខែនេះ ហើយវាពិជាប្លែកមែនទែន។ ស្រាប់តែមួយរយះនេះពេលដែលខ្ញុំបានឃើញមេឃ វាពោរពេញទៅដោយបរិយាកាសអួរអាប់។ វាគឺជារឿងបន្ទាន់ដែលត្រូវលើកយកមកនិយាយ។ ខ្ញុំដេកឈឺនៅផ្ទះគ្មានកម្លាំងកំហែងក្នុងខ្លួន ថប់ៗដង្ហើម ហើយឈឺពេញខ្លួនតែម្តង។ ខ្ញុំត្រូវការអាកាសបរិសុទ្ធ។”
បើយោងតាមគេហទំព័រ AirVisual ដែលតាមដាន និងផ្សាយផ្ទាល់ព័ត៌មាននៃគុណភាពខ្យល់ បានបង្ហាញឲ្យឃើញថា ទីក្រុងភ្នំពេញ កំពុងមានវត្តមានខ្យល់ពុលកម្រិតក្រហម ដោយមានសន្ទស្សន៍គុណភាពខ្យល់ (AQI) ចន្លោះពី ១៥០ ទៅ ១៥៥ នាព្រឹកថ្ងៃសុក្រ ទី១៧ មករា ឆ្នាំ២០២០ នេះ។
គួរឲ្យដឹងថា ខ្យល់ពុលកម្រិតក្រហម (មានសន្ទស្សន៍គុណភាពខ្យល់ចន្លោះពី ១៥១ ទៅ ២០០) ដែលតម្រូវឲ្យយើងពាក់ម៉ាសការពារនេះ អាចផ្តល់ផលប៉ះពាល់អវិជ្ជមាន និងធ្ងន់ធ្ងរដល់បេះដូង និងសួតក្នុងចំណោមមនុស្សទូទៅ។