ព្យុះធូលីដ៏ធំមហិមារមួយ បានបោកបក់ពាសពេញតំបន់ភាគខាងលិចកណ្ដាលនៃរដ្ឋ New South Wales នៃប្រទេសអូស្ត្រាលី ។
ព្យុះធូលីនេះ បានធ្វើឲ្យភូមិ ស្រុកក្នុងតំបន់នោះ ប្រែបរិយាកាសទៅជាងងឹត និងគ្របដណ្ដប់ដោយកម្ទេចធូលីពណ៌ក្រហមយ៉ាងក្រាស់ ។
ដុំពពកនៃព្យុះធូលីនេះ ដំបូងឡើយ បានបោកបក់ក្នុងទីក្រុង Narromine ចំងាយ ៤០ គីឡូម៉ែត្រទៅភាគខាងលិច មុនពេល សាយភាយធ្លាក់ទៅលើក្រុង Dubbo ហើយបន្ទាប់ទៀត ទៅដល់ Parkes ក្នុងចំងាយ ១២០ គីឡួម៉ែត្រ ទៅភាគខាងត្បូង ៕
ប្រភពទាំងស្រុង៖ ប្រជាប្រិយ