​នៅ​ព្រឹក​នេះ ​ច្រក​ព្រំដែន​ប៉ោយប៉ែត ​កំពុង​ចែក​ម៉ាស​ដល់​ប្រជាជន​១​លាន​ម៉ាស ដើម្បី​ពាក់​ការពារ​ជំងឺ​ផ្លូវ​ដង្ហើម Corona ​ដែល​កំពុង​រាត​ត្បាត​ខ្លាំង​នៅ​ប្រទេស​ចិន ​និង​ថៃ​។

​ជំងឺ​ផ្លូវ​ដង្ហើម​ដ៏​កាច​សាហាវ​នេះ ​បាន​សម្លាប់​ប្រជាជន​ចិន​អស់​៨០​នាក់​ហើយ ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​២៧​ខែ​មករា​ឆ្នាំ​២០២០​នេះ។ ខណៈ​ដែល​ប្រទេស​ថៃ ជា​ប្រទេស​ឈរ​នៅ​លេខ​២ ​មាន​អ្នក​ផ្ទុក​មេរោគ​នេះ ​ចំនួន​៨​ករណី។ ​ដើម្បី​ជា​វិធានការ​ទប់​ស្កាត់​ការ​ឆ្លង​មេរោគ​នេះ​ឱ្យ​បាន ​នៅ​ច្រក​ព្រំដែន​ប៉ោយប៉ែត ​បាន​ធ្វើ​ការ​ចែក​ម៉ាស់ ​រហូត​ដល់​១​លាន​ម៉ាស​ឯ​ណោះ ​ហើយ​មាន​រយៈ​ពេល​១​ខែ សម្រាប់​ប្រជាជន​ប្រើប្រាស់។