ប្រជាជន​វៀតណាម​ជិត ១១៥.០០០​នាក់ ស្លា ប់​ដោយសារ​មហារី ក នៅ​ឆ្នាំ ២០១៨ មានន័យ​ថា មានអ្នកស្លា ប់ជាង ៣០០​នាក់/ថ្ងៃ ដោយ​ជំងឺ​ដ៏សាហាវ​នេះ ហើយ​កត្តា​បង្ក​ ខាង​ស្ថាប័ន​ជំនាញ​សុខភាព អះអាង​ថា មក​ពី​អ្នក​ទាំង​នោះ​ផឹកជាតិ​ស្រវឹ ង​ច្រើន ជា​ប្រចាំ។

លោក Tran Van Thuan ប្រធាន​មន្ទីរពេទ្យ​ជំនាញ​មហារី ក K Hospital នៅ​​វៀតណាម ប្រកាស​សប្ដាហ៍​មុន។

លោក​ប្រធាន​មន្ទីរពេទ្យ​រូបនេះ បន្ដ​ថា ជាមួយ ១៦៥.០០០ ​ករណី​ថ្មី នៃ​ជំងឺ​មហារី ក នៅ​ឆ្នាំ​២០១៨ ដូច្នេះ តួលេខ​អ្នក​ស្លា ប់ រំពឹង​នឹង​កើនឡើង​នៅ​ឆ្នាំ២០១៩។ លោក​បញ្ជាក់​ថា ការ​ប្រយុទ្ធប្រឆាំង​មហារី ក ជា​ការងារ​ចម្បង នៅពេល​បច្ចុប្បន្ន។

មហារី កថ្លើម ជា​ឃាតករសម្លាប់​បុរស​វៀតណាម​ច្រើនជាងគេ បន្ទាប់មក​មាន មហារី កសួត មហារី កពោះវៀន និង​មហារី កចុងពោះវៀន។ ចំណែក​ស្រីៗ ស្លា ប់ដោយសារ​មហារី ក​សុដន់ មហារី ក​ពោះវៀន និង​មហារី ក​សួត។

យោងតាម​អង្គការ​សិក្សាពី​ការបង្ការ​មហារី ក World Cancer Research Fund International បញ្ជាក់​ថា ការ​ផឹក​ស្រា-ស្រាបៀរ ជា​កត្ដា​ចម្បង​នាំឲ្យ​ប្រជាជន​វៀតណាមស្លា ប់​ដោយ​មហារី កថ្លើម។ វៀតណាម ក៏ជាប្រទេស​នាំមុខ​មួយ​ក្នុង​ពិភពលោក មាន​ចំនួន​ប្រជាជន​យ៉ាងច្រើន​ផឹកស្រា។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។