កីឡាករបាត់ទាត់ដ៍ល្បីល្បាញលើពិភពលោក Cristiano Ronaldo ដែលមានសញ្ជាតិព័រទុយហ្គាល់ ត្រូវបានគេដាក់រហ្សសនាមឲ្យថាជាកីឡាករចិត្តបុណ្យ ដែលថ្មីៗនេះលោកបានបរិច្ចាគសណ្ឋាគារដ៏ប្រណីតរបស់ខ្លួនមួយជូនរដ្ឋាភិបាល ដើម្បីផ្ទុកអ្នកជំងឺរលាកសួតប្រភេទថ្មី Covid-19​ ហើយថ្លៃចំណាយលើការព្យាបាលទាំងអស់គឺរូបលោកផ្ទាល់ជាអ្នកធានារា៉ប់រង ១០០%។

យោងតាមប្រភពសារព័ត៌មានក្រៅស្រុកមួយបានឲ្យដឹងថា សណ្ឋាគាររបស់ Cristiano Ronaldo ដែលមានឈ្មោះថា PESTANA CR7 HOTEL នឹងក្លាយជាមន្ទីរពេទ្យចាប់ពីសប្តាហ៍ក្រោយតទៅ សម្រាប់ព្យាបាលអ្នកជំងឺដែលមានផ្ទុកវីរុស Covid-19 នៅក្នុងប្រទេសព័រទុយហ្កាល់ ហើយចំណែកថ្លៃចំណាយលើការព្យាបាលទាំងអស់ Cristiano Ronaldo ជាអ្នកធានារា៉ប់រង។

គួរបញ្ជាក់ថា​ បច្ចុប្បន្ននេះវីរុស Covid-19 កំពុងធ្វើការរាតត្បាតជុំវិញពិភពលោក ដោយមានប្រទេសជាច្រើនមិនថាទ្វីបអាស៉ី អ៉ឺរ៉ុប បានឆ្លងវីរុសនេះ ដែលបង្កឲ្យមានមនុស្សជាច្រើនបានបាត់បង់ជីវិតជាបន្តបន្ទាប់ ៕

ប្រភព៖ kbn.news