ដើម្បីឈ្វេងយល់អំពីព្រះនាមទេពធីតាសង្ក្រាន្តទាំង៧អង្គនេះ ជាដំបូងគេក៏ត្រូវឈ្វេងយល់នូវពាក្យថា សង្ក្រាន្តនេះជាមុនសិន។ ពាក្យថា សង្ក្រាន្ត មកពីភាសាសំស្រ្កឹត សំក្រាន្តិ មានន័យថា ជាពេលដែលព្រះអាទិត្យ ចូលកាន់រាសី វេលាចូលឆ្នាំថ្មី គឺត្រង់ពេលចែកឆ្នាំ ក្នុងរយៈពេល៣៦៥ថ្ងៃ។
ទេពធីតាទាំង៧អង្គ ដែលត្រូវចុះមកផ្លាស់វេនសង្ក្រាន្តគ្នារៀងរាល់មួយឆ្នាំម្តងនេះ គឺជាបុត្រីកបិលមហាព្រហ្ម។ ទេពធីតាត្រូវចុះមកតាមលំដាប់ដោយ ហើយប្រសិនបើសង្ក្រាន្តត្រូវនឹង៖
១. ថ្ងៃអាទិត្យ ទេពធីតាព្រះនាម ទុង្សាទេវី
- គ្រឿងប្រដាប់បទុមរាគ សៀតផ្កាទទឹម
- ភត្ថាហារផ្លែឧទម្ភរ(ល្វា)
- អាវុ ធស្តាំកាន់កងចក្រ
- អាវុ ធឆ្វេងកាន់ខ្យងសង្ខ
- ជិះពាហនៈ គ្រុឌ
២. ថ្ងៃច័ន្ទ ទេពធីតាព្រះនាម គោរាគទេវី
- គ្រឿងមុក្តា សៀតផ្កាអង្គាបុស្ស
- ភត្ថាហារប្រេង (ធញ្ញជាត)
- អាវុ ធស្តាំកាន់ព្រះខ័ន
- អាវុ ធឆ្វេងកាន់ឈើច្រត់
- ជិះពាហនៈខ្លា
៣. ថ្ងៃអង្គារ៍ ទេពធីតាព្រះនាម រាក្យសាទេវី
- គ្រឿងប្រដាប់មោរា សៀតផ្កាបទុម
- ភត្ថាហារលោហិត (ឈា មស្រស់)
- អាវុ ធស្តាំកាន់ត្រីសុរ៍ (អាវុ ធមុខបី)
- អាវុ ធឆ្វេងកាន់ឆ្នូ
- ជិះពាហនៈអស្សតរ (សេះ)
៤. ថ្ងៃពុធ ទេពធីតាព្រះនាម មណ្ឌាទេវី
- គ្រឿងប្រដាប់ពិទូរ្យ សៀតផ្កាចម្ប៉ា
- ភត្ថាហារទឹកដោះសប្បិ (ទឹកដោះស្រស់)
- អាវុ ធស្តាំកាន់ម្ជុល
- អាវុ ធឆ្វេងកាន់ឈើច្រត់
- ជិះពាហនៈលា
៥. ថ្ងៃព្រហស្បតិ៍ ទេពធីតាព្រះនាម កិរិណីទេវី
- គ្រឿងប្រដាប់មរកតសៀតផ្កាមណ្ឌា
- ភត្ថាហារសណ្តែក ល្ង
- អាវុ ធស្តាំកាន់កង្វេរ
- អាវុ ធឆ្វេងកាន់ កាំភ្លើ ង
- ជិះពាហនៈដំរី
៦. ថ្ងៃសុក្រ ទេបធីតាព្រះនាម កិមិរាទេវី
- គ្រឿងប្រដាប់បុស្បារា សៀតផ្កាចង្កុលណី
- ភត្ថាហារចេកណាំវ៉ា
- អាវុ ធស្តាំកាន់ព្រះខ័ន
- អាវុ ធឆ្វេងកាន់ពិណ
- ជិះពាហនៈមហឹង្ស (ក្របី)
៧. ថ្ងៃសៅរ៍ ទេពធីតាព្រះនាម មហោធរទេវី
- គ្រឿងប្រដាប់នីលរតន៍ សៀតផ្កាត្រគៀត
- ភត្ថាហារសាច់ទ្រាយ (សាច់ឈ្លូស, គោ, ពពែ…)
- អាវុ ធស្តាំកាន់កងចក្រ
- អាវុ ធឆ្វេងកាន់ត្រីសុរ៍
- ជិះពាហនៈ ក្ងោក
បញ្ជាក់បន្ថែម៖
តាមទំនៀម នាងទេពធីតា អាកប្បកិរិយាពេលដែលត្រូវវេន ចេញហែរព្រះសិរសាកបិលមហាព្រហ្ម មិនដែលជិះពាហនៈជាប្រក្រតីទេ តែងតែបានសម្តែងអាកប្បកិរិយាផ្សេងៗគ្នាគឺ៖
· បើចេញហែរ នៅពីព្រលឹម ដល់ថ្ងៃត្រង់ជិះឈរ ដៃមិនបាច់កាន់បង្ហៀរ ឬខ្សែទេ។
· បើចេញហែរ នៅពេលថ្ងៃត្រង់ ទល់នឹងព្រលប់អង្គុយពាក់ឆៀង។
· បើចេញហែរ នៅពេលព្រលប់ ទៅទល់អាធ្រាត្រ ជិះដេកបើកភ្នែក។
· បើចេញហែរ នៅពីអាធ្រាត្រ ទៅទល់ភ្លឺជិះដេកធ្មេចភ្នែក។
នាងទេពធីតាដែលចេញហែត្រូវដៃម្ខាងទ្រពានមាស ដាក់ព្រះសិរសាកបិលមហាព្រហ្ម៕