មានម្ចាស់យានយន្តជាច្រើនបានខ្វល់ខ្វាយពីរឿង ការរឹតបន្តឹងច្បាប់​ចរាចរណ៍ ដែល​តម្រូវ​ឱ្យ​អ្នកបើកបរ រថយន្ត ឬ​ ម៉ូតូ ត្រូវដាក់​កាត​សម្គាល់​យានយន្ត​ច្បាប់ដើម ដាក់​តាម​ខ្លួន រាល់​ពេល​ធ្វើដំណើរ​នៅលើដងផ្លូវ

ហើយប្រសិនបើ​ ពួកគាត់​ជួប​ករណី​ចោរប្លន់ ឬ​ លួចនោះ​ ងាយស្រួល​ឱ្យ​ចោរល​ក់​ចេញ ព្រោះ​មាន​ប័ណ្ណ​សំគាល់​ស្រាប់ ​ប៉ុន្តែពេលនេះ មានដំណោះស្រាយហើយ ។

បើយោងតាមសេចក្តីជូនដំណឹងរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ តាមរយៈទំព័រហ្វេសប៊ុក នៅមុននេះបន្តិចបានឱ្យដឹងថា ឯកសារដែលត្រូវដាក់តាមខ្លួនជាប្រចាំនៅពេលបើកបរ គឺប័ណ្ណបើកបរច្បាប់ដើម និង លិខិតអាវីវកម្មចំពោះក្រុមហ៊ុន (ច្បាប់ដើម)។

ចំពោះឯកសារផ្សេងៗទៀតដូចជាកាតសំគាល់យាន្តយន្ត (កាត់គ្រី) ច្បាប់ដើម អាចធ្វើការថតចម្លង ដោយគ្រាន់តែបញ្ជាក់ពីអាជ្ញាធរដែនដី ដែលពាក់ព័ន្ធ ។

ការអនុញ្ញាតឱ្យប្រើច្បាប់ចម្លង កាតសំគាល់យាន្តយន្ត (កាតគ្រី) បញ្ជាក់ពីអាជ្ញាធរដែនដី ជាការសម្រួលដល់ការលំបាក ក៏ដូចជាការព្រួយបារម្ភរបស់ប្រជាពលរដ្ឋ កាលពីកន្លងមក ៕

ប្រភពទាំងស្រុង៖ ប្រជាប្រិយ