មនុស្ស​ចំនួន ៩ នាក់​បាន​ស្លា ប់​ក្នុង​ប្រទេស​ឥណ្ឌា​កាលពីពេលថ្មីៗកន្លង​ទៅ​នេះ ដោយ​សារ​ផឹក​ទឹក​អាល់កុល​លាង​ដៃ ក្រោយ​រាល់​ហាង​លក់​គ្រឿង​ស្រវឹង​ទាំង​អស់​ក្នុង​ក្រុង​របស់​ពួកគេ​ត្រូវ​បាន​បិទ ដោយ​សារ​ការ​រឹត​បន្តឹង​ការពារ​រាលដាល​ឆ្លង​វីរុស​កូវីដ ១៩ នេះ​បើ​តាម​ប៉ូលិស​ក្នុង​តំបន់​បញ្ជាក់​កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ ។

បើ​តាម​លោក Siddharth Kaushalស្នង​ការ​ប៉ូលិស​ក្រុង Kurichedu បាន​បញ្ជាក់​ថា ជន​រងគ្រោះ​ទាំង​នោះ បាន​សន្លប់​បាត់​ស្មារតី ក្រោយ​ផឹក​ទឹក​អាល់កុល​លាង​ដៃ​លើស​កម្រិត​លាយ​ជាមួយ​ទឹក និង​សូដា​ ។ ពួកគេ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ ប៉ុន្តែ​ត្រូវ​បាន​ប្រកាស​ថា​ស្លា ប់​ក្រោយ​ដល់​មន្ទីរពេទ្យ ។

គួរ​បញ្ជាក់​ថា អ្នក​ដែល​បាន​ស្លា ប់​ទាំង​នេះ បាន​កែ​ច្នៃ​ទឹក​អាល់កុល​លាង​ដៃ ទៅ​ជា​គ្រឿង​ស្រវឹង​ជំនួស​ស្រា ក្រោយ​ហាង​លក់​គ្រឿង​ស្រវឹង​ទាំង​អស់​ត្រូវ​បាន​បិទ ដើម្បី​ជា​ការ​ការពារ​រាលដាល​ឆ្លង​វីរុស​កូវីដ ១៩ ៕

ប្រភព៖ ប្រជាប្រិយ