បើ​យោង​តាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​«​មាតា និង​ទារក​» បាន​បង្ហោះ​រូបភាព និង​សារ នៅ​រសៀល​ថ្ងៃ​ទី​១៧ កុម្ភៈ​នេះ​ថា ឪពុក​ម្តាយ​ដែល​មានកូន​តូច​ៗ សូម​ប្រយ័ត្ន កុំអោយ​លេង​ជាមួយ​សត្វ​ចិញ្ចឹម​ដូច​ជា ឆ្កែ ឆ្មា ដែល​មិន​បាន​សម្អាតខ្លួន​ជា​ប្រចាំ ។

នៅ​ក្នុង​រូបភាព​ប៉ុន្មាន​សន្លឹក បង្ហាញ​អោយ​ឃើញ ពី​ក្មេង​ប្រុស​​ម្នាក់(​មិន​ស្គាល់​អត្តសញ្ញាណ​) ត្រូវ​សត្វ​«​តុកកែ​ឆ្កែ ឬ​ចៃ​ឆ្កែ​»១​ក្បាល ចូលរន្ធ​ត្រចៀកសំងំ​ខាំ ប្រហែលជាអស់រយៈពេលច្រើនថ្ងៃមកហើយ បានជាមាន​អាចម៍​របស់​វា នៅ​ណែន​ពេញ​រន្ធ​ត្រចៀក ។ ប៉ុន្តែ ​ចៃ​ឆ្កែ​១​ក្បាលនោះ ត្រូវ​បាន​ចាប់​យកចេញពី​រន្ធ​ត្រចៀក​ក្មេង​ប្រុស​រូប​នោះ​ដោយសុវត្ថិភាពហើយ ។

ជាមួយ​គ្នា​នេះ គេ​នៅ​ពុំ​ទាន់​ដឹង​ថា ប្រភព​រូបភាព​ទាំងនេះ កើតឡើង​នៅ​ពេល​ណា ហើយ​ទីកន្លែង​ណា នោះ​ទេ ។

ទោះជា​យ៉ាងណា សូម​ឪពុក​ម្តាយ និង​បងប្អូន​អ្នក​ដែល​ស្រឡាញ់​ការ​ចិញ្ចឹមសត្វ មេត្តា​ប្រុង​ប្រយ័ត្ន និង​ធ្វើ​អនាម័យ​ដល់​សត្វ​ចិញ្ចឹម របស់​បងប្អូន​អោយ​មែនទែន បើ​ចិញ្ចឹម​សូម​ចាក់​ថ្នាំ​ការពារ​ផង ជា​ពិសេស​កុំអោយ​កូន​តូច​ៗ​ជាទី​ស្រលាញ់​លេង​ស្និទ្ធស្នាល ឫ​គេង​ក្បែរ​ជាមួយ​សត្វ​ចិញ្ចឹម​ដែល​មិន​មាន​អនាម័យ​ទាំងនោះ ។

សូមបងប្អូនអ្នក ដែលស្រឡាញ់ការចិញ្ចឹមសត្វមេត្តា ប្រុងប្រយ័ត្ន នឹងធ្វើអនាម័យសត្វចិញ្ចឹម របស់បងប្អូនអោយ មែនទែន។ខាងក្រោមនេះជាការពិសោធន៍ ទៅលើ សត្វល្អិត ម៉្យាង (តុកកែឆ្កែ ឬចៃឆ្កែ ) វាមានការបន្តពូជដែលគួរអោយខ្លាច​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គឺវាកើតចេញពីឈាមរបស់វាតែម្ដង ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើសិនជាបងប្អូនបានឃើញសត្វនេះនៅលើសត្វចិញ្ចឹម ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សូមធ្វើតាមការណែនាំខាងក្រោម:1- ហាម ញិច ឬធ្វើអោយបែកពោះ រស់ វាអោយសោះ ព្រោះឈាមវាធ្លាក់ដល់ទីណា វានឹងបង្ករកំណើតនៅទីនោះមិនខាន។


​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
2- ហាមចាប់ដោយផ្ទាល់ ព្រោះវាងាយនឹងបង្ករកំណើត​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើសិនអ្នកភ្លេចសម្អាតដៃ ហើយចាប់កាន់ ផ្នែកណាមួយលើរាង្គកាយ ឧ. អេស ក្បាល។ 3- សូមប្រើអង្គៀបចាប់វាចេញពី សត្វចិញ្ចឹម ហើយយកអាកុល ឬប្រេងកាត ជូតនៅលើកន្លែងដែលបេះចេញភ្លាម។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​4- សូមដុតកំទេញវាភ្លាមជាសវាងការបង្ករកំណើត។

ប្រភព៖ កោះសន្តិភាព