តាំងពីមានការរីករាលដាលនៃជំងឺកូវីដ-១៩ មក ប្រជាជនមានការភ័យខ្លាចជាខ្លាំងចំពោះម្ដាយដែលមានកូនតូច និង ស្ត្រីមានផ្ទៃពោះនៅពេលនេះ

ហើយការភ័យខ្លាចនេះ រហូតមានម្ដាយមួយចំនួនបានពាក់ម៉ាស់ឱ្យកូនតាំងពីសម្រាលមកម្ល៉េះ តែអ្នកដឹងទេថាទង្វើបែបនេះប៉ពាល់ដល់កូនតូចខ្លាំងណាស់ ។

មានរបាយការណ៍មួយរាយការណ៍ថា ទារកដែលទើបតែកើត ដល់ ១ ឆ្នាំ មិនគួរពាក់ម៉ាស់ឱ្យទេ ព្រោះក្មេងតូចមានប្រព័ន្ធដង្ហើមខ្សោយ មិនខ្លាំងដូចមនុស្សចាស់ ។

ក្មេងតូចដកដង្ហើមតាមច្រមុះតែមួយ មិនទាន់ចេះដកដង្ហើមតាមមាត់ដូចមនុស្សធំ ដែលអាចធ្វើឱ្យទារកថប់ដង្ហើម ។

នៅពេលដែលប្រព័ន្ធដង្ហើមខ្សោយនឹងធ្វើឱ្យខួរក្បាលខ្វះអុកស៊ីសែន ខួរក្បាលនឹងស្រូបយកនៅកាបូនឌីអុកស៊ីតដែលបញ្ចេញទៅក្រៅមិនរួចចូលមកវិញ នឹងបណ្ដាលឱ្យមានគ្រោះថា្នក់ដល់ប្រព័ន្ធប្រសាទរបស់ក្មេង ។

អ្វីដែលសំខាន់នោះគឺ មិនគួរយកទារកទើបនឹងកើតចេញពីផ្ទះនោះទេ លើកលែងតែមានការចាំបាច់ត្រូវយកទៅចាក់ថ្នាំបង្ការផ្សេងៗ ឬ ទៅជួបគ្រូពេទ្យពេលមានជំងឺ ជាដើម ។

នៅពេលដែលត្រូវយកក្មេងចេញក្រៅផ្ទះ ណែនាំឱ្យឱបក្មេងជាប់នឹងទ្រូង បើដាក់ក្នុងរទេះរុញគួរយកក្រណាត់គ្រប ហើយត្រូវតែរក្សាគម្លាត ២ ម៉ែត្រពីអ្នកដទៃ ។ ហើយមិនគួឱនថើបថ្ពាល់ក្មេងច្រើនពេកទេ ៕

ប្រភព៖ ប្រជាប្រិយ