ឱសថការីម្នាក់ បានបង្ហាញតាមរយៈគណនីហ្វេសប៊ុកថា មួយរយៈនេះមានបងប្អូនប្រជាពលរដ្ឋភាគច្រើននាំគ្នា ផ្អើលទិញថ្នាំ Aspirin យកទៅផឹកព្យាលបានជំងឺ Covid ឬផឹកកុំអោយឆ្លងជំងឺ Covid ទាំងមិនដឹងថាអ្វីជាថ្នាំ Aspirin ផង ។
ឱសថការីដែលប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ Kret Seng បានសង្កត់ធ្ងន់ ដោយចោទជាសំនួនថា “ចុះបើក្ដៅខ្លួន តែមិនមែន Covid តែបែរជាគ្រុនឈាម រឺជាជំងឺអ្វីផ្សេង តើអ្នកនឹងមានវិប្បដិសារីយ៉ាងណា?”
ជាចុងក្រោយ ឱសថការី បានណែនាំ ឲ្យអ្នកជំងឺសូមកុំព្យាយាមលាក់បាំងអំពីអាការជំងឺ ពេលទៅរកសេវាព្យាបាល ព្រោះរឿងនេះពិតជាសំខាន់ណាស់សម្រាប់អ្នកជំងឺ ៕
ប្រភព៖ komsannews
បច្ចប្បន្ននេះមិនទាន់មានឪសុថណាដែលអាចព្យាបាលវីរុសកូវីដនៅឡើយទេ តែគេអាចបង្កើនអង់ទីគ័ររាង្គកាយអោយរឹងមាំដើម្បីប្រយុទ្ធជាមួយវីរុស។ វីរុសCOVID-19 កំពុងមានឥទ្ធិពល និងរាលដាលខ្លាំងនៅជុំវិញពិភពលោក ដោយមានបន្សល់ចំនួនអ្នកឆ្លង និងករណីស្លាប់ជាច្រើនករណី។
ដោយសាររមៀតសម្បូរដោយ សារធាតុព័ណ៌លឿង (Curcumin) ជួយប្រឆាំងនឹងដំណើររលាក ហើយជាមួយគ្នានេះ ក៏ជួយជមរុញឱ្យប្រព័ន្ធភាពស៊ាំក្នុងរាងកាយ ប្រឆាំងនឹងពពួកបាក់តេរី ដែលចម្លងជំងឺ។ សម្រាប់រមៀត ក៏ជួយប្រព័ន្ធភាពស៊ាំប្រឆាំងនឹងមេរោគផ្តាសាយមានប្រសិទ្ធិភាពផងដែរ។
២. ខ្ទឹមបារាំង
ខ្ទឹមបារាំងសម្បូរដោយ សារធាតុស័ង្កសី វីតាមីន C និង B ព្រមទាំងសារធាតុ Selenium និង Sulfur ដែលសុទ្ធសឹងជំរុញ និងពង្រឹងភាពសកម្មរបស់ប្រព័ន្ធភាពស៊ាំក្នុងរាងកាយ ដោយជួយបន្ថយហានិភ័យ និងប្រឆាំងនឹងមេរោគឆ្លង។
៣. ស៊ុត
ស៊ុតបន្ថែមក្នុងរបបអាហារប្រចាំថ្ងៃ ជាកាតាលីករសំខាន់ ជួយឱ្យប្រព័ន្ធភាពស៊ាំប្រសើរឡើង។ នេះក៏ដោយសារសារធាតុប្រូតេអ៊ីន ខ្លាញ់ល្អ វីតាមីន A និង E ដែលនេះជួយរាងកាយយើង ជាខែលប្រឆាំងនឹងមេរោគឆ្លង បន្ថយអត្រាហានិភ័យនៃការឆ្លង។
៤. បន្លែស្ពៃខៀវ (Spinach)
បន្លែខៀវ Spinach សម្បូរដោយសារធាតុ Beta Carotene និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលនេះជួយបង្កើនសមត្ថភាពប្រឆាំងនឹងមេរោគ របស់ប្រព័ន្ធភាពស៊ាំក្នុងរាងកាយ បានយ៉ាងល្អប្រសើរ។
៥. ខ្ទឹមស
ដោយយោងតាមការឱ្យដឹងពីអង្គការសុខភាពពិភពលោក (WHO) សមាសធាតុក្នុងខ្ទឹមស មានសារធាតុ AntiMicrobial ដែលជាសារធាតុប្រឆាំងនឹងពពួកមេរោគមីក្រុបតូចៗ នឹងជួយឱ្យប្រព័ន្ធភាពស៊ាំមានភាពខ្លាំង។ ដូចនេះការបន្ថែមខ្ទឹមសក្នុងរបបអាហារ ជាការប្រសើរមួយ។
យ៉ាងណាមិញ ពពួកអាហារខាងលើគឺជួយពង្រឹងប្រព័ន្ធភាពស៊ាំក្នុងរាងកាយ ឱ្យមានសមត្ថភាពប្រឆាំងមេរោគ និងដំណើរការបានល្អ បន្ថយហានិភ័យនៃការឆ្លង ប៉ុន្តែពុំមែន អាចព្យាបាលវីរុស COVID-19 នោះទេ។
ប្រភព៖ khmerload, hello krupet