ស្ត្រីម្នាក់ ជាអាជីវករលក់មាស នៅផ្សារធំថ្មី ខណ្ឌដូនពេញ រាជធានីភ្នំពេញ ត្រូវបានរកឃើញ ថា មាន «វិជ្ជមាន កូវីដ-១៩» និងត្រូវយកទៅព្យាបាល កាលពីយប់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ ។

ដោយឡែក នៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ នេះ ក្រុមគ្រូពេទ្យ បានចុះមកយកសំណាក ប្តី របស់ស្ត្រីមានវិជ្ជមាន កូវីដ-១៩ ស្ថិតនៅចំណុចផ្ទះលេខ A21 ផ្លូវលេខ 107 ភូមិទួលសំពៅ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ។

ក្រុមគ្រូពេទ្យ ដែលចុះមកយកសំណាក បានប្រាប់ភ្នាក់ងារសារព័ត៌មានថា ពេលនេះគ្រូពេទ្យបានយកសំណាកប្តី ក្រោយ ប្រពន្ធគាត់រកឃើញថា មានវិជ្ជមាន កូវីដ-១៩ ។ ទីតាំង ផ្ទះនេះ ត្រូវបានបិទជាបណ្តោះអាសន្ន ខណៈប្តីត្រូវធ្វើចត្តាឡីស័ក រង់ចាំ លទ្ធផល តេស្ត នាពេលក្រោយ ។

សូមបងប្អូនប្រជាពលរដ្ឋ ទាំងអស់គ្នា អនុវត្តវិធានការ «៣ការពារ ៣កុំ» ដើម្បីកាត់ផ្តាច់ប្រភពចម្លង វីរុស កូវីដ-១៩ ទាំងអស់គ្នា ។

គួររំលឹកផងដែរថា គិតត្រឹមថ្ងៃទី ២ ខែ មេសា ឆ្នាំ ២០២១ នេះកម្ពុជាមានអ្នកជំងឺ២នាក់ទៀតស្លា.ប់ដោយសារកូវីដ-១៩ ក្នុងមានស្ត្រីអាយុ៧០ឆ្នាំ រស់នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន និងស្ត្រីអាយុ៦៧ឆ្នាំនៅសង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ។ ពួកគាត់បានទទួលម.រ.ណ.ភាពនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត កាលពីពេលព្រឹកថ្ងៃទី១ ខែមេសា។

ចំពោះស្ត្រីអាយុ៧០​ឆ្នាំ គាត់តេស្តវិជ្ជមាន​កូវីដ-១៩ កាលពីថ្ងៃទី​២៥ ខែមីនា ហើយត្រូវបាន​ដាក់ឲ្យសម្រាកព្យាបាល​នៅមណ្ឌលសុខភាពចាក់អង្រែ។ គាត់បាន​ស្លា.ប់​កាលពីម៉ោង​៦ និង​៤០នាទីព្រឹក​។

តាម​ការសន្និដ្ឋាន​របស់គ្រូពេទ្យ គាត់បាន​ស្លា.ប់ដោយសារ​ជំងឺទឹកនោមផ្អែម លើសម្ពាធឈាមប្រចាំកាយ រួមទាំងវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរ​ស្រួចស្រាវ និង​រលាកសួតសងខាងធ្ងន់ធ្ងរ ដោយសារវីរុសកូវីដ-១៩។

រីឯស្ត្រី​អាយុ៦៧ឆ្នាំ មាន​លទ្ធផលវិជ្ជមាន​កូវីដ-១៩ កាលពីថ្ងៃទី២៣ ខែមីនា ហើយត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅពេទ្យមិត្តភាពខ្មែរ-សូវៀត។ គាត់បានស្លា.ប់កាលពីវេលាម៉ោង១០ និង​៣០នាទីព្រឹក ដោយសារ​វិបត្តិផ្លូវដង្ហើម​ធ្ងន់ធ្ងរស្រួចស្រាវ និង​រលាកសួតសងខាងធ្ងន់ធ្ងរ ដោយសារ​វីរុស​កូវីដ-១៩។

អ្នកស្លា.ប់ដោយសារកូវីដ-១៩ ចំនួន ១៤នាក់កន្លងមកនៅកម្ពុជាមាន បុរសអាយុ៥០ឆ្នាំ, ស្ត្រីអាយុ៦២ឆ្នាំ (ភរិយាតារាចម្រៀង ហួរ ឡាវី), បុរសអាយុ៤៦ឆ្នាំ, បុរសអាយុ៧៥ឆ្នាំ (វេជ្ជបណ្ឌិត ស្តើង ជា) និងស្ត្រីអាយុ៦២ឆ្នាំ (ម្តាយតារាកំប្លែងស្រីពីន), បុរសចិនអាយុ៤៣ឆ្នាំ និងបុរសខ្មែរអាយុ៣៨ឆ្នាំ (DJ Boom), បុរសអាយុ៥៥ឆ្នាំ, ស្ត្រីអាយុ៧២ឆ្នាំ, ស្ត្រីអាយុ៧៦ឆ្នាំ, បុរសអាយុ៧៨ឆ្នាំ (ស្លា.ប់នៅផ្ទះ) ស្ត្រី អាយុ៥៦ឆ្នាំ និងស្ត្រីអាយុ២៨ឆ្នាំ និងស្ត្រីអាយុ៥៦ឆ្នាំម្នាក់ទៀត៕

ប្រភព៖ kbnnews, ថ្មីៗ