នេះបើយោងតាមរយៈហ្វេសប៊ុកផេក វេជ្ជ.ហ៊ាង រតនា បានពន្យល់ប្រាប់ឲ្យដឹងថា៖ “ក្មេងដែលខ្ញុំជួប១០០នាក់ មានប្រហែល៩០នាក់ហើយ សុទ្ធតែមានខ្សែអំបោះខ្សែសីម៉ាពាក់ជាប់ដៃ ជើង និង ក ដែលខ្សែទាំងនេះជាបណ្តុំផ្ទុកមេរោគរាប់សិបមុខ និងមានចំនួនរាប់រយលានមេរោគ

ហើយគាប់ជួននឹងប្រព័ន្ធការពារក្មេង នៅខ្សោយផង ដែលជាហេតុនាំអោយក្មេងងាយឈឺបំផុត ព្រោះវាឆ្លងតាមការចាប់កាន់ និងបៀម

(ជាញឹកញាប់បំផុត ធ្វើអោយក្មេងមានជំងឺ រលាកបំពង់ក រលាកផ្លូវដង្ហើម រលាកក្រពះពោះវៀន ដោយមេរោគ ដែលជំងឺទាំងអស់នេះអាចនាំអោយមានផលវិបាកខូចដល់តម្រងនោម ប្រឹសបេះដូង និងសន្លាក់កូនក្មេង)។


ការចិញ្ចឹមក្មេងរបស់ឪពុកម្តាយ ស្រុកខ្មែរ មានការយល់ដឹងទាបខ្លាំងមែនទែន រឹតតែយ៉ាប់អ្នកដែលនៅតាមជនបទស្រុកស្រែចម្ការ។

បញ្ហាអនាម័យ ជំនឿផ្តេសផ្តាស ទំលាប់ផ្តេសផ្តាស បញ្ហាអាហារូបត្ថម្ភ ការបង្រៀនកូន ការផ្តល់គំនិតខុសឆ្គង….. សរុបមកការថែទាំទាំងផ្នែករាង្គកាយ និងការផ្តល់គំនិតបញ្ញាគឺមានការខ្វះខាតច្រើនមែនទែន។

ក្មេងជាទំពាំងស្នងឬស្សី ចុះបើក្មេងស្រុកយើងភាគច្រើនខ្សោយកាយ បញ្ញា ស្មារតី ទៅហើយតើប្រទេសយើងនឹងរីកចំរើនទៅថ្ងៃមុនយ៉ាងម៉េចនឹងកើតទៅ!!!?????

Dr. Heang Rottana (ចុច Like Page ដើម្បីទទួលបានចំណេះដឹងថ្មីៗ ដែលមានប្រយោជន៍ជាច្រើន និងស៊ែរបើសិនអ្នកយល់ថាមានប្រយោជន៍សំរាប់មនុស្សទូទៅ)។”៕