អាការៈក្អក កើតឡើងនៅពេលដែលមាន វីរុស បាក់តេរី ធូលីដី លំអង ឬសារធាតុផ្សេងៗដទៃទៀត បង្កឲ្យមានបញ្ហារលាកសរសៃប្រសាទ ដែលនៅក្នុងផ្លូវដង្ហើម រវាងបំពង់ក និងសួត។ ក្អក គឺជាវិធី ដែលរាងកាយរបស់អ្នកព្យាយាម ស្តារផ្លូវដង្ហើមឡើងវិញ។

អាការៈក្អក ដែលមិនបានទទួលការព្យាបាល អាចបង្កជាជំងឺរ៉ាំរ៉ៃធ្ងន់ធ្ងរ។ លើសពីនេះទៅទៀត វាអាចបណ្តាលឲ្យចុកទ្រូង អស់កម្លាំង មិនស្រួលក្នុងខ្លួន ហើយថែមទាំងរំខានដល់អ្នកជុំវិញទៀតផង។

អ្នកជំនាញបាននិយាយថា ការចំណាយលុយទិញថ្នាំពេទ្យ ជារឿងខ្ជះខ្ជាយ ជួនកាលមិនមានប្រសិទ្ធភាពទៀតផង។ ហេតុនេះ យើងនឹងលើកឡើងពីវិធីសាស្រ្តមួយចំនួន ក្នុងការព្យាបាលបញ្ហាក្អក ដោយប្រើប្រាស់ឱសថធម្មជាតិ និងអាចធ្វើបានងាយៗដោយខ្លួនឯង ៖

+គ្រឿងផ្សំ

-ក្រូចសើច ០.៥គក

-ស្ករសពណ៌ត្នោត ០.៥គក

-ក្រឡកែវ ១

+វិធីធ្វើ

-ដំបូងយកផ្លែក្រូចទៅលាងទឹកឲ្យបានស្អាតល្អ រួចចិតជាដុំតូចៗនិងយកគ្រាប់វាចេញ

-យកវាដាក់ចូលក្នុងក្រឡកែវ បន្ទាប់មកចាក់ស្ករចូលតាមក្រោយ

-បិទគម្របឲ្យបានជិតល្អរួចទុកវារយៈពេល៣០ថ្ងៃ

+អត្ថប្រយោជន៍

-ប្រើសំរាប់បំបាត់អាការៈក្អកស្ងួត និងក្អកមានស្លេស

-តឹងច្រមុះពិបាកដកដង្ហើម

-រលាកបំពង់ក

-ឈឺបំពង់ក

-ពងបែកក្នុងមាត់ -ល-។

+បញ្ជាក់

-មុននិងបងប្អូនសាកល្បងអនុវត្តន៏វិធីនេះ សូមបងប្អូនទទួលការព្យាបាលពីគ្រូពេទ្យឲ្យអស់លទ្ធភាពជាមុនសិន ចៀសវាងមានការធ្វេសប្រហែសនៅថ្ងៃក្រោយ ៕