អាជីវករ និងសន្តិសុខចំនួន ៦នាក់ នៅផ្សារអូរឫស្សី ត្រូវបានបញ្ជាក់ថា កើតជំងឺកូវីដ១៩។ នេះបើយោងតាមរបាយការណ៍របស់គណៈកម្មការគ្រប់គ្រងផ្សារអូរឫស្សី។

របាយការណ៍របស់គណៈកម្មការគ្រប់គ្រងផ្សារ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ បានបញ្ជាក់ថា អ្នកកើតជំងឺកូវីដ១៩នេះ មានអាជីវករចំនួន ៣នាក់ និងសន្តិសុខ ៣នាក់។

របាយការណ៍បានបញ្ជាក់ថា អាជីវករដែលកើតជំងឺកូវីដ១៩នេះ រួមមាន៖

១៖ ឈ្មោះ លី គឹមសុង ភេទប្រុស អាយុ ៤៨ឆ្នាំ មុខរបរលក់ឆ្នាំងដាំបាយអគ្គីសនី នៅតូបលេខ (ក.០៣ លេខ ១៣០–១៣១)។ បច្ចុប្បន្នស្នាក់នៅផ្ទះលេខ៥៦D១៣ ផ្លូវលេខ២៣០ ភូមិ៨ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។


២៖ ឈ្មោះ អុឹង គឹមស្រ៊ុន ភេទប្រុស អាយុ ៤៧ឆ្នាំ មុខរបរលក់គ្រឿងអគ្គីសនី នៅតូបលេខ (ក.០៣ លេខ១៣៤)។ បច្ចុប្បន្នស្នាក់នៅផ្ទះលេខ ៧៤៧៦ ផ្លូវលេខ១៣A (បុរីចំកាដូង ) ភូមិប្រកា សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។


៣៖ ឈ្មោះ ហាស់ កញ្ញា ភេទស្រី អាយុ ៤០ឆ្នាំ មុខរបរលក់ចាបហួយ នៅតូបលេខ ( ខ.២៣ លេខ២៤៦ )។ បច្ចុប្បន្នស្នាក់នៅផ្ទះលេខ៣០E.២ ផ្លូវលេខ១៦៤ ភូមិ៤ សង្កាត់អូឬស្សីទី៣ ខណ្ឌ៧មករារាជធានីភ្នំពេញ លេខទូរស័ព្ទ ០១២ ៥៩៣ ៧៩០ មានសមាជិកក្នុងគ្រួសារចំនួន៤នាក់ (ធ្វើតេស្តចំនួន១នាក់) ។

ដោយឡែកសន្តិសុខដែលធ្វើតេស្តរកឃើញវិជ្ជមានកូវីដ១៩ រួមមាន៖

១៖ ឈ្មោះ រិន រិទ្ធី ភេទប្រុស អាយុ៣៣ឆ្នាំ តួនាទីអនុប្រធានផ្សារអូរឫស្សី។ បច្ចុប្បន្នស្នាក់នៅផ្ទះលេខ១៤E. ផ្លូវលេខ១១០ ភូមិព្រៃព្រីងខាងជេីង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍ សែនជ័យ រាជធានីភ្នំពេញ។

២៖ ឈ្មោះ ឃីម ភារម្យ ភេទប្រុស អាយុ ២៨ឆ្នាំ។ បច្ចុប្បន្នស្នាក់នៅផ្ទះលេខ២៦ ផ្លូវលេខ១៦៨ សង្កាត់អូរឫស្សីទី១ ខណ្ឌ៧ មករា រាជធានីភ្នំពេញ។

៣៖ ឈ្មោះ ម៉ា សុខុម ភេទប្រុស។ បច្ចុប្បន្នស្នាក់នៅផ្ទះលេខ១៨C ( បុរីមង្គលភ្នំពេញ ) សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ក្រោយរកឃើញដូចនេះ គណៈកម្មការគ្រប់គ្រងផ្សារ បានបិទតូបដែលមានឈ្មោះដូចខាងលើ និងតូបដែលនៅជិតខាងជាបណ្តោះអាសន្ន និងបាញ់ថ្នាំសម្លាប់មេរោគផងដែរ។

ជាមួយគ្នានេះក៏មានការអំពាវនាវឱ្យមានការកាត់បន្ថយការធ្វើដំណើរទៅកាន់ផ្សារអូរឫស្សី ហើយបើចូលត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការពារជំងឺកូវីដ១៩៕

ប្រភព៖ freshnews