នៅថ្ងៃទី ០៩ ខែមេសា ឆ្នាំ ២០២១ នេះ លោក គឹម សន្តិភាព រដ្ឋលេខាធិការ និង ជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានលើកឡើងថា អ្នករត់គេចពីកន្លែងធ្វើចត្តាឡីស័ក ឬ គេចវេះមិនធ្វើចត្តាឡីស័ក បើមិនចម្លងគេនឹងត្រូវពិន័យ ប៉ុន្តែបើចម្លងគេនឹងត្រូវជាប់ព.ន្ធ.នាគារ ។

តាមរយៈផេកហ្វេសប៊ុកផ្លូវការ លោក គឹម សន្តិភាព បង្ហោះខ្លឹមសារអនុក្រឹត្យសម្រាប់អ្នកគេចវេះពីការធ្វើចត្តាឡីស័ក ឬ គេចចេញពីកន្លែងធ្វើចត្តាឡីស័ក បើតាមមាត្រា ២២ នៃអនុក្រឹត្យចែងថា «បទគេចវេះមិនធ្វើចត្តាឡីស័ក ឬ ចេញពីកន្លែងធ្វើចត្តាឡីស័ក

ត្រូវផ្តន្ទាទោសជាពិន័យអន្តរការណ៍ពី ១ លានទៅ ៥ លានរៀល (បើមិនបានបណ្តាលឱ្យមានការច្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ)» ។

ដោយឡែកមាត្រា ៧ នៃច្បាប់ ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និង ជំងឺឆ្លងកាចសាហាវ និង ប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត បានចែងថា «បទគេចវេះពីការធ្វើចត្តាឡីស័ក ឬ គេចចេញពីកន្លែងធ្វើចត្តាឡីស័ក

ត្រូវផ្តន្ទាទោសដាក់ព.ន្ធ.នាគារពី ៦ ខែ ទៅ ៣ ឆ្នាំ និង ពិន័យប្រាក់ ២ លានរៀល ទៅ ១០ លានរៀល (បើបានបណ្តាលឱ្យមានការចម្លងជំងឺកូវីដ១៩ ដល់អ្នកដទៃ)» ៕

គួររំលឹកផងដែរថា រដ្ឋបាលរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១នេះ បានបង្ហាញអត្តសញ្ញាណអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន៥៤៤នាក់ទៀត។

ការបង្ហាញអត្តសញ្ញាណនេះ ដើម្បីផ្តល់ជាព័ត៌មានដល់អ្នកដែលពាក់ព័ន្ធផ្ទាល់ ឬប្រយោល ទៅធ្វើតេស្តសុខភាព និងធ្វើចត្តាឡីស័ក។ ជាពិសេសត្រូវអនុវត្តន៍វិធានការសុខាភិបាលផ្សេងៗ ដើម្បីទប់ស្កាត់ការចម្លងជំងឺបន្ត។

រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានប្រាស្រ័យ ទាក់ទងជាមួយអ្នកកើតជំងឺកូវីដ១៩ ប្រញាប់រាយការណ៍ជូនអាជ្ញាធរមូល និងរូសរាន់ទៅយកសំណាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មណ្ឌលសុខភាពចាក់អង្រែ វិទ្យាល័យបាក់ទូក វិទ្យាល័យបឹងត្របែក និងសាលាបឋមសិក្សាសុភមង្គល៕

ខាងក្រោមនេះគឺនាមរបស់អ្នកជំងឺកូវីដ១៩៖