ខណៈពេលនេះ ប្រទេសថៃកំពុងតែរងការវាយប្រហារពីវីរុសកូនវីដ-១៩ ពូជថ្មីរបស់អង់គ្លេសយ៉ាងខ្លាំង ដែលពីមួយថ្ងៃទៅមួយថ្ងៃថៃបានរកឃើញចំនួនអ្នកឆ្លងរាប់រយនាក់ រហូតឈានទៅដល់ការបិទកន្លែងកម្សាន្តនានានៅក្នុងប្រទេស ។
បើតាមការឱ្យដឹងពីខាងមន្ទីរពេទ្យ Chulalongkorn កាលពីថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២១ បានប្រកាសឱ្យប្រជាជនទាំងអស់មានការប្រុងប្រយ័ត្នចំពោះរោគសញ្ញានៃវីរុសកូវីដ-១៩
ដែលបំប្លែងខ្លួនថ្មីដែលមានអាការកន្ទួលនៅលើប្រអប់ជើង ឬ ក្នុងបរិវេណស្បែកផ្សេងៗនៅលើរាងកាយ ឬ អាចនឹងមានអាការផ្លូវដង្ហើម ក្រោយកើតមានកន្ទួលនៅលើស្បែក ។
ជាមួយគ្នានោះដែរ អាការកន្ទួលរមាស់នៅលើស្បែកដែលតែងតែកើត មានដូចជា ៖
១. មានកន្ទួលក្រហមតូចៗនៅលើស្បែក
៣. អាចនឹងមានកន្ទួលពងបែកស្រដៀងទៅនឹងជំងឺអ៊ុតស្វាយ
៤. ភ្នែកឡើងក្រហម
៥. មានអាការក្តៅខ្លួន ក្អក ក្អួត និង អាការផ្លូវដង្ហើម
យ៉ាងណាមិញរោគសញ្ញានៃវីរុសកូវីដ-១៩ ថ្មីនេះ បានរកឃើញទៅលើយុវវ័យដែលផ្តើមមានអាការដំបូងមុននឹងមានអាការផ្លូវដង្ហើម ឬ អាការដែលគួរឱ្យចាប់អារម្មណ៍ខ្លាំងណាមួយថាវាជារោគសញ្ញាកូវីដ-១៩ ដែលតែងតែកើតមាននោះ ។
ទន្ទឹមនឹងនេះ ក្រសួងសុខាភិបាលប្រទេសថៃ ក៏បានអំពាវនាវឱ្យប្រជាជនមានការប្រុងប្រយ័ត្ននៅរោគសញ្ញាថ្មីនេះ ប្រសិនបើមានសូមឱ្យប្រញាប់ទៅធ្វើតេស្តមេរោគកូនវីដ-១៩ ភ្លាម ៕